កម្ពុជាបានធ្វើការតវ៉ាដ៏ខ្លាំងក្លាជាផ្លូវការ ទៅក្រសួងការបរទេសថៃ អំពីការបន្តបំពានកម្ពុជា ឥតឈប់ឈរ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ជុំ សុន្ទរី បានឲ្យដឹងថា ប្រមុខការទូតកម្ពុជាកាលពីថ្ងៃ១១ សីហា បានផ្ញើលិខិតកំណត់ការទូតតវ៉ាដ៏ខ្លាំងក្លាបំផុតទៅក្រសូងការបរទេសថៃ អំពីសកម្មភាពបន្តបំពានកម្ពុជាឥតឈប់ឈរបើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងការឯកភាពចំនួន១៣នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ។
