ព័ត៌មានជាតិ

សំណង់ស្ទាក់ទឹកព្រែកតាយី ផ្ដល់ប្រយោជន៍ដល់ប្រជាកសិករ ជាង ១,៦០០គ្រួសារ នៅឃុំពាមកោះស្នា សាងសង់រួចរាល់ ជាស្ថាពរហើយ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យសមិទ្ធផលថ្មី នៃសំណង់ស្ទាក់ទឹកព្រែកតាយី ស្ថិតនៅក្នុងពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលបច្ចុប្បន្ន ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា សំណង់ស្ទាក់ទឹកព្រែកតាយីនេះ បានបើកការដ្ឋានសាងសង់ ក្នុងខែមីនា ឆ្នាំ ២០២៥ ដែលសំណង់នេះ រហូតមកដល់បច្ចុប្បន្ននេះ សំណង់នេះត្រូវបានស្ថាបនារួចរាល់ មួយរយភាគរយហើយ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា សំណង់ទំនប់ស្ទាក់ទឹកព្រែកតាយីនេះ អាចស្ទាក់ទឹកស្តុកទុក បានប្រមាណជា ៥០ម៉ឺនម៉ែត្រគូប សម្រាប់ជាប្រយោជន៍ដល់ប្រជាកសិករ ស្រោចស្រពដំណាំ ចំនួន ៤ភូមិ ក្នុងនោះមាន៖ ភូមិពាមក្នុង,ភូមីដីលើ,ភូមិពាមក្រៅ និង ភូមិទួលរការ ស្មើនឹង ១,៦៤៥គ្រួសារ ជាពិសេសពួកគាត់អាចមាន លលទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ៤២២ហិកតា និងដំណាំរួមផ្សំ ១២ហិកតា ផងដែរ៕

To Top