ព័ត៌មានអន្តរជាតិ

Nvidia និង AMD នឹងចែកលុយចំណូល យ៉ាងហោចណាស់១៥ភាគរយ ឲ្យអាមេរិកដើម្បីអាចលក់ផលិតផល របស់ខ្លួនទៅប្រទេសចិនវិញបាន

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTបានរាយការណ៍ កាលពីថ្ងៃអាទិត្យដោយ ដកស្រង់សម្តីអ្នកដឹងអំពីស្ថានភាព ដែលក្រុមហ៊ុន ផលិតបន្ទះឈីប របស់អាមេរិក Nvidia និង AMD បានយល់ព្រមផ្ទេរលុយ ប្រមាណជា១៥ភាគរយ នៃប្រាក់ចំណូលរបស់ពួកគេពីការលក់ នៅក្នុងប្រទេសចិន ទៅឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាថ្នូរនឹងអាជ្ញាប័ណ្ណនាំចេញឡើងវិញ។

នៅក្នុងកិច្ចព្រមព្រៀង ដែលបានរាយការណ៍គេមើលឃើញថា បន្ទះឈីបប្រភេទH20 ដែលជាផលិតផលរបស់ Nvidia គឺជាគោលដៅដ៏សំខាន់ ជាងគេទាំងអាមេរិកនិងចិន។

ក្រៅពីនេះមានបន្ទះឈីប MI308 របស់ AMD ដែលទាំងពីរត្រូវបានរឹតបន្តឹងដោយនិយតករអាមេរិក ក្នុងខែមេសាចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។

គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងដែលបានរាយការណ៍ កើតឡើងមួយខែបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា Nvidia នឹងត្រូវបានអនុញ្ញាត ឱ្យបន្តការលក់បន្ទះឈីប H20 របស់ខ្លួននៅក្នុងប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ កាសែត New York Times បានកត់សម្គាល់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកពិតជាមិនបានចេញអាជ្ញាប័ណ្ណ ដែលតម្រូវឱ្យធ្វើការលក់ទាំងនោះអាចធ្វើទៅបាននៅពេលនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top