ព័ត៌មានអន្តរជាតិ

អង់គ្លេស នាំមុខអ៊ីតាលី ដែលមានអ្នកស្លាប់ច្រើនបំផុត ដោយសារជំងឺកូវីដ១៩ នៅតំបន់អឺរ៉ុប

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ថា តួលេខផ្លូវការចុងក្រោយបានប្រកាសឲ្យដឹង កាលពីថ្ងៃអង្គារថា អង់គ្លេស ជាប្រទេសដែលបាននាំមុខអ៊ីតាលី នៅក្នុងចំណោម បណ្តាប្រទេសនៅអឺរ៉ុប ដែលមានរងគ្រោះ ដោយសារវីរុសកូរ៉ូណា ។

រដ្ឋមន្ត្រីក្រសួងការបរទេស Dominic Raab មានអ្នកស្លាប់ផ្សេងទៀតចំនួន ៦៩៣នាក់ ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យតួលេខ នៃអ្នកស្លាប់សរុប នៅក្នុងប្រទេសអង់គ្លេស មានរហូតដល់២៩.៤២៧ ។

តួលេខអ្នកស្លាប់ទាំងនោះ បូករួមទំាងអ្នកនៅក្នុងមន្ទីរ ពេទ្យជាច្រើន តាមផ្ទះថែទាំជំងឺ និងសហគមន៍ថែទាំសុខភាព ។

នៅព្រឹកថ្ងៃនេះដែរ ការិយាល័យស្ថិតិជាតិ (ONS)បានផ្សព្វផ្សាយនៅក្នុងការចុះបញ្ជីចុងក្រោយរបស់ខ្លួនអំពីតួលេខនៃអ្នកស្លាប់ ដោយបានបង្ហាញថា សរុបអ្នកស្លាប់បានកើនឡើងលើសពី៣២.០០០នាក់ ដែលនាំឲ្យអ៊ីតាលី នាំគេក្នុងចំណោមប្រទេសនានានៅតំបន់អឺរ៉ុប បន្ទាប់មកមានអ៊ីតាលី ។

តួលេខនៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅអ៊ីតាលី នាពេលបច្ចុប្បន្ននេះនៅថេរ ដែលមានចំនួន២៩.៣១៥ នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top