សម្តេច ហោ ណាំហុង ឧបត្ថម្ភម៉ូតូហុងដាវេវ ចំនួន ១០គ្រឿង សម្រាប់មធ្យោបាយការពារជាតិ

ព្រះវិហារ: សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង បានឧបត្ថម្ភម៉ូតូចំនួន ១០ គ្រឿង ជូនដល់បញ្ជាការដ្ឋាន កងពលតូចអន្តរាគមន៍ លេខ៧ ចំនួន ៥គ្រឿង និងបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៩ ចំនួន ៥គ្រឿង តាមរយៈអភិបាលខេត្តព្រះវិហារ សម្រាប់ប្រើប្រាស់ជាមធ្យោបាយ ក្នុងការបម្រើឱ្យកិច្ច ប្រតិបត្តិការការពារជាតិ ការល្បាតតាមខ្សែបន្ទាត់ព្រំដែន ។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងកងទ័ពជួរមុខ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តរបស់សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ដែលសម្តេចមានមនោសញ្ចេតនា ជាប់ជាមួយកងទ័ពយើងនៅជួរមុខ គ្រប់កាលៈទេសៈ ៕


