ប្រធានាធិបតីម៉ិកស៊ិក ប្ដេជ្ញាការពារអធិបតេយ្យភាព និងឯករាជ្យភាព របស់ប្រទេស

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកស្រី នឹងមិនដែលមានការសម្របសម្រួល លើអធិបតេយ្យភាព និងឯករាជ្យរបស់ប្រទេស ហើយអនុញ្ញាតឱ្យកង ទ័ពសហរដ្ឋអាមេរិក មានវត្ដមាននៅលើទឹក ដីម៉ិកស៊ិកនោះទេ។
លោកស្រី Sheinbaum បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាន ពេលព្រឹកធម្មតារបស់នាងនៅវិមានជាតិថា “វាត្រូវតែបញ្ជាក់យ៉ាងច្បាស់ ចំពោះប្រជាជនម៉ិកស៊ិកទាំងអស់ថា យើងនឹងមិនធ្វើឱ្យប៉ះពាល់ ដល់អធិបតេយ្យ ភាពរបស់យើងឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោកស្រី Sheinbaum បានបន្ដថា “យើងមិន ដែលចុះចាញ់នឹងខ្លួនយើងនោះទេ ហើយយើងនឹងមិនអនុញ្ញាត ឱ្យកងទ័ពសហរដ្ឋអាមេរិក ឬស្ថាប័នណាមួយរបស់សហរដ្ឋអាមេរិក ឈរជើងលើទឹកដីម៉ិកស៊ិក ដែលមិនធ្លាប់មាននោះទេ” ។ លោកស្រីបន្ថែមថា លោកស្រីនឹងប្រឆាំង រាល់អន្តរាគមន៍ ណាមួយរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក រួមទាំងការវាយប្រហារ ដោយ យន្តហោះគ្មានមនុស្សបើកនៅលើដីម៉ិចស៊ិក ដើម្បីប្រយុទ្ធប្រឆាំងនឹង ក្រុមជួញដូរគ្រឿងញៀន ។
លោកស្រីបានបន្ថែមថា ប្រសិនបើយន្តហោះ ត្រូវហោះហើរលើទឹកដីម៉ិកស៊ិក វានឹងត្រូវតែស្ថិត នៅក្រោមការសម្របសម្រួល របស់ម៉ិកស៊ិកទាំងស្រុង និងស្នើសុំឱ្យមានការ ត្រួតពិនិត្យប្រភេទមួយចំនួន ។ យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ អាមេរិក លោកប្រធានាធិបតី ដូនាល់ ត្រាំ កំពុងពិចារណាប្រើប្រាស់ ការវាយប្រហារ ដោយយន្តហោះគ្មាន មនុស្សបើក ប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន ដែលជាក្រុមដែលលោក បានកំណត់ថា ជាអង្គការភេរវករ៕
ប្រែសម្រួល ឈូក បូរ៉ា
