ព័ត៌មានអន្តរជាតិ

ជំនួបលោក Trump និងលោក Putin នឹងត្រូវធ្វើឡើង នៅក្នុងទីក្រុង Anchorage រដ្ឋអាឡាស្កា

RT News

បរទេស៖យោងតាមការចេញផ្សាយ របស់ RT ទីក្រុង Anchorage ដែលស្ថិតនៅក្នុងរដ្ឋ Alaska នឹងក្លាយជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល នៅថ្ងៃសុក្រសប្តាហ៍នេះ រវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump ។

នៅមុននេះបន្តិច លោក Trump បានប្រកាសថា កិច្ចប្រជុំនឹងធ្វើឡើង នៅក្នុងរដ្ឋដ៏ធំបំផុត របស់សហរដ្ឋអាមេរិក ប៉ុន្តែទីតាំងពិតប្រាកដនៅតែមិនទាន់ដឹង នៅឡើយរហូតមកដល់ពេលនេះ។

យោងតាមអ្នកនាំពាក្យ សេតវិមានលោកស្រី Karoline Leavitt បាននិយាយថា៖កន្លែងជាច្រើន ត្រូវបានពិភាក្សាថា ជាកន្លែងធ្វើជាម្ចាស់ផ្ទះសក្តានុពល សម្រាប់កិច្ចប្រជុំនេះប៉ុន្តែលោក Trump បានសម្រេចចិត្តយកអាឡាស្កាគឺ ជាទីតាំងជំនួបហើយលោកបានបញ្ជាក់ថា កំពុងទន្ទឹងរង់ចាំធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីVladimir Putinនៅលើទឹកដីអាមេរិកជាលើកដំបូង ។

លោកស្រី Leavitt បាននិយាយថា កាលវិភាគសម្រាប់ថ្ងៃសុក្រ នៅតែអាចនឹងកែប្រែហើយ លោកស្រីបានបន្ថែមថា សហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងជិត ស្និទ្ធជាមួយរុស្ស៊ីលើបញ្ហានេះ។

គួរឲ្យដឹងដែរថាកាលពីព្រឹកថ្ងៃអង្គារម្សិលមិញនេះ ទីក្រុងមូស្គូបានបង្ហាញថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio តាមទូរស័ព្ទ ដើម្បីពិភាក្សាអំពី ទិដ្ឋភាពមួយចំនួន នៃកិច្ចប្រជុំកំពូល នាពេលខាងមុខ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត ណាមួយអំពីការសន្ទនា របស់ពួកគេនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top