ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ី បង្កើនការវិនិយោគ លើវិស័យថាមពល និងរ៉ែរហូតដល់ ១៣,៩ ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២៥

RT News
" "

ហ្សាកាតា៖ ក្រសួងថាមពល និង ធនធានរ៉ែរបស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាសថា ការវិនិយោគរបស់ប្រទេសនេះ នៅក្នុងវិស័យថាមពល និងធនធានរ៉ែ បានកើនឡើងដល់ ១៣.៩ ពាន់លានដុល្លារអាមេរិកនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។

ចំនួននេះបានកើនឡើង ២៤,១ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ១១,២ ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

" "

លោក Bahlil Lahadalia រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ បានប្រាប់សន្និសីទ សារព័ត៌មាននៅទីក្រុងហ្សាកាតាថា “ការវិនិយោគភាគច្រើនគឺនៅក្នុងវិស័យធ្យូងថ្ម និងឧស្ម័ន។ អនុវិស័យ ដែលមានការវិនិយោគខ្ពស់បំផុត គឺប្រេង និងឧស្ម័នធម្មជាតិ ដែលមានតម្លៃវិនិយោគ ៨.១ ពាន់លានដុល្លារ បន្ទាប់មកគឺរ៉ែ និងធ្យូងថ្ម ៣.១ ពាន់លានដុល្លារ”។

" "

កន្លងមក រដ្ឋមន្ត្រីក្រសួង វិនិយោគឥណ្ឌូណេស៊ី លោក Rosan Roeslani បានឲ្យដឹងថា ការវិនិយោគសរុប នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះឈានដល់ ៤៧៧.៧ ទ្រីពាន់លានរូពៀ (ប្រហែល ២៩.៣ ពាន់លានដុល្លារ) ដែលតំណាងឱ្យការកើនឡើង ១១.៥ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top