ព័ត៌មានជាតិ

ក្រុមហ៊ុន Shanghai Baoye ត្រូវបានអញ្ជើញឱ្យចូលរួម​ ពិធីប្រគល់ស្លាកគ្រឹះស្ថាន ដៃគូសហប្រតិបត្តិការអប់រំ នៃសាកលវិទ្យាល័យទួនហ្វា

ភ្នំពេញ៖ សាកលវិទ្យាល័យ ទួនហ្វា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានប្រារព្ធពិធីសម្ពោធបើកជាផ្លូវការ និងពិធីបើកបវេសនកាល “ឆ្នាំសិក្សា ២០២៥-២០២៦” ។

ក្នុងនោះក្រុមហ៊ុន Shanghai Baoye (Cambodia) Co., Ltd. ត្រូវបានអញ្ជើញឱ្យចូលរួម ពិធីប្រគល់ស្លាកគ្រឹះស្ថានដៃគូ សហប្រតិបត្តិការអប់រំ នៃសាកលវិទ្យាល័យ ទួនហ្វា ដោយក្រុមហ៊ុន Shanghai Baoye (Cambodia) ទទួលបានងារជា “មូលដ្ឋានសហប្រតិបត្តិការបណ្តុះបណ្តាលអប់រំ” នៃមហាវិទ្យាល័យបច្ចេកទេសវិទ្យាវិស្វកម្ម និងសំណង់។

សាកលវិទ្យាល័យ ទួនហ្វា គឺជាគ្រឹះស្ថានឧត្តមសិក្សាពហុវិស័យមួយ ដែលមិនស្វែងរកប្រាក់ចំណេញ សាកលវិទ្យាល័យត្រូវបានបង្កើតឡើង នៅលើមូលដ្ឋានគ្រឹះនៃសាលារៀន ទួនហ្វា ដែលមានបទពិសោធន៍ក្នុងវិស័យអប់រំ ជាង ១១០ឆ្នាំ ចំពោះគោលបំណងអប់រំ របស់សាលាគឺការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់វប្បធម៌ចិន។ សាកលវិទ្យាល័យ ទួនហ្វា គឺជាគ្រឹះស្ថានអប់រំមួយដែលលេចធ្លោ ក្នុងវិស័យឧត្តមសិក្សានៅកម្ពុជា។

ចំពោះកិច្ចសហប្រតិបត្តិការលើកនេះ ជាមួយសាកលវិទ្យាល័យ ទួនហ្វា គឺជាវិធានការដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងសហគ្រាស និងសាលា ព្រមទាំងជាការរួមបញ្ចូលគ្នា រវាងវិស័យឧស្សាហកម្ម និងវិស័យអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃការធ្វើមូលដ្ឋានរូបនីយកម្ម (Localization) នៃការកសាងធនធានមនុស្សគ្រប់ជាន់ថ្នាក់ ព្រមទាំងការធ្វើមូលដ្ឋានរូបនីយកម្ម (Localization) នៃការអភិវឌ្ឍ របស់ក្រុមហ៊ុន Shanghai Baoye (Cambodia)៕

To Top