សហភាពអឺរ៉ុប សន្យាបន្តតាមដាន បទឈប់បាញ់ រវាងកម្ពុជា-ថៃ

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោក ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា Igor Driesmans បានសន្យាបន្តតាមដាន បទឈប់បាញ់រវាងកម្ពុជា-ថៃ។

បទឈប់បាញ់រវាងកម្ពុជា-ថៃ បានសម្រេចចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង ១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលចូលរួមសង្កេតការណ៍ ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនោះដែរ លោក ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា Igor Driesmans សន្យាបន្តតាមដាន បទឈប់បាញ់រវាងកម្ពុជា-ថៃ និងជំរុញគម្រោងអភិវឌ្ឍន៍កម្ពុជានិងអឺរ៉ុប ព្រមទាំងលើកទឹកចិត្តការតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន ដែលកម្ពុជា ជាប្រទេសសកម្មក្នុងចលនានេះ។
ជាការឆ្លើយតប លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានស្វាគមន៍និងគាំទ្រ ផែនការទាំងនេះ៕
