ព័ត៌មានអន្តរជាតិ

នាយក​រដ្ឋមន្ត្រី​វៀតណាម អំពាវនាវ​ឲ្យ​មាន​ការ​ចរចា​ ពន្ធ​បន្ត​ជាមួយ​អាមេរិក

The Siagon Time

ហាណូយ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានបញ្ជាឱ្យក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បន្តការចរចារពន្ធដារ ជាមួយសហរដ្ឋអាមេរិក ដើម្បីទទួលបានការប្តេជ្ញាចិត្ត ដ៏អំណោយផលបំផុត សម្រាប់ប្រទេសវៀតណាម សំដៅឆ្ពោះទៅរកកិច្ចព្រមព្រៀង ពាណិជ្ជកម្មដ៏ទូលំទូលាយ តុល្យភាព និងនិរន្តរភាព។

មេដឹកនាំរដ្ឋាភិបាលបាន ចាត់ឱ្យក្រសួង មូលដ្ឋាន និងសហគ្រាសរដ្ឋ ចាត់វិធានការឆ្លើយតបទៅ នឹងគោលនយោបាយពន្ធ របស់ទីក្រុងវ៉ាស៊ីនតោន។

ចាប់តាំងពីថ្ងៃទី១ ខែសីហាមក សហរដ្ឋអាមេរិក បានបន្ទាបពន្ធលើទំនិញ វៀតណាមពី ៤៦ ភាគរយមក ២០ ភាគរយក្រោមបញ្ជាប្រតិបត្តិ ដែលចុះហត្ថលេខា ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានកែប្រែអត្រាពន្ធ សម្រាប់ដៃគូពាណិជ្ជកម្មចំនួន ៦៩៕

ប្រែសម្រួល ឈូក បូរ៉ា

To Top