អនុព័ន្ធយោធា៧ប្រទេស បានមកដល់ យោធភូមិភាគ ទី៥ ខេត្តបាត់ដំបង

ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដែលមានតំណាងមកពីប្រទេស ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ចំនួន៧ប្រទេស បានចេញដំណើរទៅកាន់ ទីតាំងជាក់ស្តែងផ្សេងៗនោះ បានមកដល់ខេត្តបាត់ដំបងហើយ ដើម្បីសង្កេតមើលស្ថានភាព សន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុង ជម្លោះព្រំដែនកម្ពុជា-ថៃ។

ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ខេត្តបាត់ដំបង បានជម្រាបជូនប្រតិភូ ដែលមានសមាជិកសរុបចំនួន ៧ប្រទេសអំពីបច្ចុប្បន្នភាព ស្ថានភាពព្រំដែនកម្ពុជា-ថៃ ៕


