ព័ត៌មានអន្តរជាតិ

អាមេរិកព្រមាន អង់គ្លេសខ្លាំងៗ បើហ៊ានប្រើប្រាស់ 5G ជាមួយនឹង Huawei

បរទេស៖ The Businessinsider ចេញផ្សាយនៅថ្ងៃអង្គារទី៦ ខែឧសភានេះ បានឲ្យដឹងថា សេតវិមាន កំពុងចាប់ផ្តើមធ្វើការត្រួតពិនិត្យឡើងវិញ អំពីទំនាក់ទំនងសន្តិសុខជាតិ ជាមួយនឹងចក្រភពអង់គ្លេស ក្រោយបានបង្ហាញ ពីក្តីព្រួយបារម្ភខ្លាំង ចំពោះការសម្រេចចិត្ត របស់លោកនាយករដ្ឋមន្ត្រី អង់គ្លេស ក្នុងកិច្ចព្រមព្រៀង ទទួលយកប្រព័ន្ធអ៊ីនធឺណេត កម្រិត5G ពីក្រុមហ៊ុនចិន Huawei។

ប្រភពគួរឲ្យទុកចិត្ត ពីសំណាក់អង់គ្លេស និងអាមេរិក ជាងពាក់កណ្តាល បានថ្លែងប្រាប់ The Telegraph ដូចគ្នាដែរថា ការត្រួតពិនិត្យនិងការពិចារណា របស់អាមេរិកចំពោះ បញ្ហាសន្តិសុខនិងសុវត្ថិភាពជាតិនោះ គឺធ្វើឡើងផ្តោតសំខាន់ ទៅលើឧបករណ៍ និងទីតាំងរបស់អាមេរិក ដែលកំពុងមានវត្តមាន នៅក្នុប្រទេសអង់គ្លេស ហើយក្នុងនោះជឿជាក់ថា វានឹងអាចនាំឲ្យមានឈានទៅដល់ ការសម្រេចចិត្តដកយន្តហោះចម្បាំង ព្រមទាំងភ្នាក់ងារសំងាត់ របស់ខ្លួនចេញពីទីនេះផងដែរ ។

រំលឹកដែរថា កាលពីខែមករាកន្លងមក លោកនាយករដ្ឋមន្ត្រីអង់គ្លេស Johnson បានធ្វើឲ្យរដ្ឋបាល របស់លោកប្រធានាធិបតីត្រាំ មានការខឹងសំបារយ៉ាងខ្លាំង ក្រោយការផ្តល់សិទ្ធ ដល់ក្រុមហ៊ុន Huawei ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា អ៊ិនធឺណេត 5G នៅក្នុងប្រទេស ៕

ប្រែសម្រួល៖ស៊ុនលី

To Top