ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង បង្ហើបចំណុចសំខាន់១ បន្ទាប់ពីប្រជុំតាមអ៊ីនធឺណិត រយៈពេលមួយម៉ោង ជាមួយប្រធានាធិបតី សហរដ្ឋអាមេរិក អ៊ុយក្រែន និងមេដឹកនាំអឺរ៉ុប

xinhua

បរទេស៖ប្រធានាធិបតីបារាំងលោក Macron បាននិយាយថា កិច្ចប្រជុំកំពូលអាមេរិក-រុស្ស៊ី នឹងមិនពិភាក្សាអំពីសម្បទានទឹកដីនោះទេ ប៉ុន្តែនឹងស្វែងរកតែការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនៅថ្ងៃទី១៣ ខែសីហាអំពីខ្លឹមសារដែលអាចត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីលោក Vladimir Putin នៅថ្ងៃទី១៥ ខែសីហា នៅរដ្ឋ Alaska ថា “នឹងមិនមានផែនការសម្រាប់សម្បទានដែនដីណាមួយដែលនឹងត្រូវបានពិភាក្សាយ៉ាងសំខាន់នៅក្នុងព្រឹត្តិការណ៍នោះទេ” ។

សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយលោក Macron បន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺណិតរយៈពេលមួយម៉ោងជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក អ៊ុយក្រែន និងមេដឹកនាំអឺរ៉ុប។ ភាគី​ទាំង​អស់​បាន​វាយ​តម្លៃ​ថា​នេះ​ជា​ការ​ពិភាក្សា​ “ល្អ​ណាស់”៕
ប្រែសម្រួលៈ ណៃ តុលា

To Top