ព័ត៌មានអន្តរជាតិ

តំណាងចិន ច្រានចោល ការចោទប្រកាន់ ដោយគ្មានហេតុផល របស់អាមេរិក ចំពោះប្រទេសចិន ក្នុងបញ្ហាព្រែកជីកប៉ាណាម៉ា

ថ្ងៃទី ១១ ខែសីហា ក្នុងកិច្ចប្រជុំជជែកដេញដោល បើកចំហជាន់ខ្ពស់ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីបញ្ហាសន្តិសុខសមុទ្រ លោក Fu Cong តំណាងចិន ប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បានច្រានចោលការចោទប្រកាន់ ដោយគ្មានហេតុផល របស់អាមេរិកចំពោះប្រទេសចិន ក្នុងបញ្ហាព្រែកជីកប៉ាណាម៉ា ។

លោក Fu Cong បានថ្លែងថា ក្នុងមួយរយៈពេលកន្លងទៅនេះ គណៈប្រតិភូអាមេរិក បានចោទប្រកាន់និងមួលបង្កាច់ ដោយគ្មានហេតុផល ចំពោះប្រទេសចិន ជាច្រើនលើកក្នុង ខណៈពិភាក្សាអំពីប្រធានបទផ្សេងៗ ក្នុងសន្និសីទក្រុមប្រឹក្សា សន្តិសុខ ប្រទេសចិនប្រឆាំង យ៉ាងដាច់ខាតចំពោះរឿងនេះ ។ ជានិច្ចកាល ប្រទេសចិនតែងតែគោរព អធិបតេយ្យភាពព្រែកជីករបស់ប៉ាណាម៉ា ទទួលស្គាល់ឋានៈរបស់ ព្រែកជីកប៉ាណាម៉ា ក្នុងនាមជាផ្លូវទឹកអន្តរជាតិដ៍អព្យាក្រឹតជាស្ថាពរ ។ ការដែលអាមេរិកប្រឌិតពាក្យ កុហកនិងវាយប្រហារចិនដោយគ្មានហេតុផល គឺដើម្បីបង្កើតលេសសម្រាប់គ្រប់គ្រងព្រែកជីកប៉ាណាម៉ា ។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះការបង្ខិតបង្ខំនិងសម្លុតកំហែង ខាងសេដ្ឋកិច្ចនិងទង្វើអនុត្តរភាព ហើយដាស់តឿនអាមេរិក ឱ្យឈប់បង្ករឿងនិងប្រឌិតពាក្យកុហក ។

លោក Fu Congបានលើកឡើងទៀតថា អាមេរិកជាអ្នកបង្ករឿងធំបំផុតដែលបំផ្លាញស្ថិរភាពនិងសន្តិភាពនៅសមុទ្រចិនខាងត្បូង ។ អាមេរិកបានដាក់ពង្រាយអាវុធនៅតំបន់សមុទ្រចិនខាងត្បូង ក្នុងនោះបូករួមទាំងមីស៊ីលរយៈចម្ងាយមធ្យមនៅមូលដ្ឋានយោធាដីគោក ហើយតែងតែចាត់បញ្ជូននាវានិងយន្តហោះចម្បាំងដោយទ្រង់ទ្រាយធំទៅស៊ើបការណ៍ និងធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង គឺប៉ុនប៉ងបង្ករឿងនៅសមុទ្រចិនខាងត្បូង និងបម្រើដល់ផលប្រយោជន៍ខាង យុទ្ធសាស្ត្រភូមិសាស្ត្ររបស់ខ្លួន ។ ប្រទេសចិនដាស់តឿនអាមេរិកឱ្យគិតពិចារណាពីកំហុសរបស់ខ្លួនឱ្យបានស៊ីជម្រៅ ហើយរ៉ាប់រងទំនួលខុសត្រូវ របស់ប្រទេសធំយ៉ាងប្រាកដប្រជា ៕

To Top