ព័ត៌មានជាតិ

អភិបាលក្រុងបាវិត នាំអំណោយនិងថវិកា មួយចំនួន ជូនដល់តំបន់ប្រតិបត្តិការ សឹករងខេត្តស្វាយរៀង

" "

ស្វាយរៀង ៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅថ្ងៃទី១៤ខែសីហាឆ្នាំ២០២៥បានអញ្ជើញ នាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនជូនដល់ តំបន់ប្រតិបត្តិការសឹករង ខេត្តស្វាយរៀង ដែលកំពុងត្រៀមកម្លាំង ជាប់ជាប្រចាំក្នុងការអនុវត្តបទបញ្ជារ របស់ថ្នាក់នាំក្នុងការធ្វើកិច្ចការងារផ្សេងៗ។

ពិធីនេះក៏មានការចូលរួមពី លោក លោកស្រី អភិបាលរងក្រុង លោកប្រធាន អនុប្រធានការិយាល័យ ចំណុះក្រុងច្រើនរូបទៀតផងដែរ។

" "

លោកលឹម សៀងអភិបាល ក្រុងបាវិត បានថ្លែងផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ជូនដល់នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ នៅក្នុងតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង ដែលលោកអភិបាលខេត្ត តែងតែគិតគូរពីសុខទុក្ខកងទ័ពជានិច្ច។

" "

បន្ថែមលើសពីនេះ លោកលឹម សៀងហេង បានថ្លែងអំណរអរគុណយ៉ាង ជ្រាលជ្រៅចំពោះសប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភដល់ រដ្ឋបាលក្រុងបាវិតកន្លងមកនេះ ដើម្បីជាការរួមចំណែកជួយគាំទ្រ លើកទឹកចិត្តដល់វីរកងទ័ព ដែលបានការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

លោកអភិបាលក្រុងបាវិត បានគោរពអរគុណដល់ថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានខិតខំប្រឹង ប្រែងទាំងអស់គ្នា ដើម្បីកម្ពុជា ដើម្បីសន្តិភាព ព្រោះតម្លៃនៃសុខសន្តិភាព ជាមានសារៈសំខាន់ណាស់សម្រាប់ពលរដ្ឋកម្ពុជាយើង ពលរដ្ឋកម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមនោះទេ។

សូមបញ្ជាក់ថា រដ្ឋបាលក្រុងបាវិតបានឧបត្ថម្ភតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀងរួមមាន៖ អង្ករ ១,០០០ គីឡូ មី ៥០កេស ត្រីខកំប៉ុង ៥កេស បាយក្ដាំង ៥០០ កញ្ចក់ ទឹកផ្លែឈើ ១០យួរ នំ៥កេស ទឹកត្រី៣កេស ទឹកសុីអ៉ីវ៣កេស និងថវិកាមួយចំនួន៕

To Top