ពលរដ្ឋភៀសសឹកកំពុងស្នាក់នៅ ក្នុងជំរំតាមគោលដៅផ្សេងៗ ក្នុងខេត្តព្រះវិហារ កើតក្តីមួរម៉ៅក្តៅក្រហាយ ជាមួយនឹងពួកចោរសៀម ដែលមកឈ្លានពានបូរណភាពទឹកដីកម្ពុជា ធ្វើឱ្យពួកគាត់ជួបបញ្ហាពិបាក

ភ្នំពេញ ៖ ពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅក្នុងជំរំ តាមគោលដៅផ្សេងៗ ក្នុងខេត្តព្រះវិហារ បានកើតក្តីមួរម៉ៅក្តៅ ក្រហាយ ជាមួយនឹងពួកចោរសៀម ដែលមកឈ្លានពានបូរណភាពទឹកដីកម្ពុជា ធ្វើឱ្យពួកគាត់ជួបទៅ នឹងផលពិបាកផ្សេងៗ ដូចជាការហូបចុក និងការស្នាក់នៅ ដោយហេតុថា រដូវនេះគឺជារដូវភ្លៀងធ្លាក់លាយឡំទៅដោយ ខ្យល់កន្ត្រាក់ធ្វើឱ្យសំពត់តង់ ដែលពួកគាត់បានបោះសម្រាប់ស្នាក់អាស្រ័យ នោះត្រូវបានប៉ើងខ្ចាត់ខ្ចាយ នៅហាលភ្លៀងហាលខ្យល់ធ្វើឱ្យកុមារតូចៗក៏ដូចជាចាស់ជរាមួយ ចំនួនមានអាការៈមិនស្រួល ខ្លួនជាបន្តបន្ទាប់ ។

ក៏ប៉ុន្តែបើទោះបីជាពួកគាត់ជួបបញ្ហាផលពិបាក យ៉ាងណាក៏ដោយក៏ពួកគាត់បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្ដេច តែងតែគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋជា និច្ចមិនថាគ្រាមានអាសន្ន ឬក៏គ្រាមិនមានអាសន្ននោះឡើយ គឺ សម្ដេចតែងតែចុះជួយជាប្រចាំ ។ ជនភៀសសឹកសូមអរគុណ ចំពោះអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ដែលខំយកចិត្តទុកដាក់អស់ពីកម្លាំង កាយចិត្តដើម្បីចុះជួយពលរដ្ឋភៀស ខ្លួនស្នាក់នៅក្នុងជំរំផ្សេងៗក្នុងខេត្តព្រះវិហារ៕
ដោយសួនពិសិត




