ព័ត៌មានអន្តរជាតិ

ទាហានរត់ចោលជួរ របស់ថៃម្នាក់ នៅខេត្តសូរិន បាញ់ប្រហារអ្នកភូមិ ១២គ្រាប់ របួស២នាក់

បរទេស៖ កងយោធពលខេមរភូមិន្ទថៃ បានបំភ្លឺអំពីឧប្បត្តិហេតុបាញ់ប្រហារ នៅស្រុក Kab Choeng ខេត្ត Surin នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥នេះ។ នៅវេលាម៉ោង ១២ និង ៤៥ នាទី កងទ័ព នៃកងពលថ្មើរជើងលេខ ១៦២៣ បានឮស្នូរកាំភ្លើង ១០ គ្រាប់ នៅជិតផ្លូវមួយមុខវត្តបានឃឿនកែវ បន្ទាប់ទៀតលឺ ២ គ្រាប់ទៀតនៅម៉ោង ១២ និង ៥៤ នាទីព្រឹក។

សារព័ត៌មាន Khaosod បានផ្សាយថា ពេលឆែកឆេរ បុគ្គលិក និងអាវុធ មន្ត្រីជំនាញបានរកឃើញថា Private Ratthaphum បានចាកចេញពីមុខតំណែង ដោយគ្មានការអនុញ្ញាត ដោយបានយកកាំភ្លើង និងគ្រាប់កាំភ្លើង ហើយក៏បាញ់ប្រហារតែម្តង។

ជនស៊ីវិលពីរនាក់បានរងរបួសក្នុងការបាញ់ប្រហារនោះ រួមមាន ឈ្មោះ Anuwat អាយុ ៣២ឆ្នាំ បាញ់ចំសួតខាងស្តាំ របួសធ្ងន់ តែដឹងខ្លួន បញ្ជូនទៅមន្ទីរពេទ្យសុរិន្ទ ម្នាក់ទៀត អាយុ ៣៥​ឆ្នាំ របួស​ប៉ុន្តែសភាព​ស្រាល។

កម្លាំង​នគរបាល និង​យោធា​កំពុង​ស៊ើបអង្កេត​តំបន់​នោះ និង​សាកសួរ​សាក្សី។ ទាហាន​រូប​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​បាន​បង្ក​ហេតុ​ការណ៍​នេះ បើ​ទោះ​ជា​ហេតុផល​នៅ​មិន​ទាន់​ច្បាស់​លាស់​ក៏​ដោយ។ ប្រតិបត្តិការ​ស្រាវជ្រាវ​កំពុង​បន្ត​ប៉ុន្តែ​រក​មិន​ឃើញ​ជនសង្ស័យ​ឡើយ ។

កងទ័ព​បាន​ជំរុញ​ឲ្យ​អ្នក​ស្រុក​រាយការណ៍​ជា​បន្ទាន់​នូវ​បុគ្គល​ដែល​គួរ​ឲ្យ​សង្ស័យ​ទៅ​អាជ្ញាធរ ហើយ​សន្យា​ធ្វើ​បច្ចុប្បន្នភាព​នៅពេល​ការ​ស៊ើបអង្កេត​កំពុង​ដំណើរការ។

ក្រោយមក ទាហាន​ដែល​វង្វេង​នោះ ត្រូវ​បាន​រក​ឃើញ។ គាត់​បាន​បាញ់​ចំនួន ១២ គ្រាប់ បណ្តាល​ឲ្យ​អ្នក​ភូមិ​ពីរ​នាក់​រង​របួស។ ឪពុក​របស់​គាត់​ បាន​គេ​នាំ​ខ្លួនប្រគល់ឲ្យប៉ូលីស៕
ប្រែសម្រួលៈ ណៃ តុលា

To Top