CMAC កម្ពុជា បានហ្វឹកហ្វឺន ជូនកងទ័ពកូឡំប៊ី លើជំនាញបោសសម្អាតមីន ជិត ២០០នាក់ហើយ

ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) បានផ្តល់ការហ្វឹកហ្វឺនជូនកងទ័ពកូឡំប៊ីទាំងនៅកម្ពុជា និងនៅឯប្រទេសកូឡុំប៊ី លើជំនាញបោសសម្អាតមីននេះ ជិត ២០០នាក់ហើយ។

តាមរយៈបណ្ដាញហ្វេសប៊ុកផ្លូវការ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោក ហេង រតនា អគ្គនាយក CMAC បានគូសបញ្ជាក់ថា «នៅប្រទេសកូឡុំប៊ី ចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ មន្ត្រីជំនាញសកម្មភាពកម្ចាត់មីន របស់អង្គភាពCMAC ចំនួន ៤រូប បានបំពេញបេសសកម្មផ្តល់ការហ្វឹកហ្វឹនជូនយោធាចារ្យវិស្វកម្មជំនាញបោសសម្អាតមីននៃកងទ័ពកូឡំប៊ី» ។

លោក អគ្គនាយក បន្ដថា ការហ្វឹកហ្វឺននេះទទួលបានការគាំទ្រ ពីរដ្ឋាភិបាលជប៉ុនជូនរដ្ឋាភិបាលកូឡំប៊ីក្នុងរយៈពេល ៣ឆ្នាំ (២០២៥-២០២៧) ដែលផ្តល់សហការជាមួយអង្គភាពCMAC៕

