លោកស្រីម៉ាលី សុជាតា ៖ កិច្ចប្រជុំថ្នាក់ភូមិភាគ រវាងកម្ពុជា-ថៃ នឹងមានលទ្ធផលវិជ្ជមាន

ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិបានលើកឡើងថា កិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលបន្តធ្វើនៅថ្ងៃ១៦ សីហានេះ សង្ឃឹមថា នឹងទទួលបានលទ្ធផលជាវិជ្ជមាន បន្ថែមទៀត ដែលអនុញ្ញាតឲ្យភាគីទាំង២ ជំរុញការអនុវត្តបទឈប់បាញ់ ឲ្យមានប្រសិទ្ធភាពពេញលេញ ។
លោកស្រីថា ការអនុវត្តនូវបទឈប់បាញនេះ នឹងនាំមកនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីវិលត្រឡប់មកវិញ ខណៈស្ថានការណ៍ព្រំដែនជួរមុខខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់៕
