ព័ត៌មានជាតិ

ក្រសួងការងារ បញ្ជាក់ថា​ ឱកាសការងារ សម្រាប់ពលករខ្មែរ មានប្រមាណជាង២១ម៉ឺនកន្លែង

" "

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឱកាសការងារ សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ មានប្រមាណជាង២១ម៉ឺនកន្លែង នៅទូទាំងប្រទេស។

តាមរយៈការផ្សព្វផ្សាយនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជា ត្រូវការកម្លាំងពលកម្មជាច្រើនសន្ធឹកសន្ធាប់ មាននៅទូទាំងប្រទេស ដែលភាគច្រើនស្ថិតនៅក្នុងផ្នែកកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។

" "

ជាមួយគ្នានោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយអំពីលេខទូរសព្ទស្វែងរកការងារ ១២៩៧ និង QR code នៃកម្មវិធី «ស្វែងរកការងារ-MLVT» តាមរយៈ Telegram Bot ព្រមទាំងជំរុញ ឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ធ្វើការទំនាក់ទំនងលេខទូរសព្ទ ១២៩៧ ឬ ធ្វើការស្គែន QR code នៃកម្មវិធីស្វែងរកការងារ ដើម្បីជួយឱ្យបងប្អូន ដែលត្រូវការការងារបានយល់ដឹង និងទទួលបានឱកាសការងារកាន់តែឆាប់ ៕

" "
To Top