ព័ត៌មានអន្តរជាតិ

បាញ់រះកណ្តាល ទីក្រុងញូវយ៉កស្លាប់៣នាក់ និង៨នាក់ទៀតរងរបួស

RT News

បរទេស ៖យោងតាមការចេញផ្សាយ របស់ RT ប៉ូលីសបាននិយាយថា យ៉ាងហោចណាស់មនុស្ស៣ នាក់បានបាត់ បង់ជិវិត និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារ ដ៏ធំនៅភោជនីយដ្ឋាន មួយក្នុងសង្កាត់ Brooklyn ក្នុងទីក្រុងញូវយ៉ក ។

មន្ត្រីបាននិយាយថា មនុស្ស៨នាក់ផ្សេងទៀត បានរងរបួស ខណៈដែលការបាញ់ប្រហារត្រូវបានបាញ់នៅខាងក្នុង Taste of the City Lounge នៅ តំបន់ Franklin Avenue កាលពីព្រឹកថ្ងៃអាទិត្យ។

អ្នក​ស្លាប់​ទាំង​៣​នាក់​នោះ​ជា​បុរស​អាយុ​២៧​ឆ្នាំ ៣៥​ឆ្នាំ និង​មិនទាន់កំណត់អាយុបាន ។ ដោយឡែកអ្នករបួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​យ៉ាង​ប្រញាប់ប្រញាល់​ ដោយ​មិន​ទាន់​មាន​ព័ត៌មាន​អំពី​ស្ថានភាព ​របស់​ពួកគេ​នៅឡើយ​ទេ​។យ៉ាងណាក្តីជនសង្ស័យ​ក្នុង​ការ​បាញ់​ប្រហារ​ មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់ ​អត្តសញ្ញាណ​នៅឡើយ​ទេ ។

វីដេអូមួយដែលបានបង្ហាញដោយអជ្ញាធរ បានបង្ហាញពីអ្នកស៊ើបអង្កេត ដែលកំពុងធ្វើការនៅខាងក្នុង ភោជនីយដ្ឋាន ដោយមានថ្លុកឈាម និងកញ្ចក់បែកនៅលើឥដ្ឋ។

គួរឲ្យដឹងដែរថា កាលពីដើមខែសីហាថា អជ្ញាធរទីក្រងញុវយ៉ក បានកត់ត្រាឧបទ្ទវហេតុបាញ់ប្រហារចំនួន ៤១២ករណី និងជនរងគ្រោះដោយការបាញ់ ប្រហារចំនួន៤៨៩ រហូតមកដល់ពេលនេះក្នុងឆ្នាំ២០២៥ ដែលតិចជាងកំណត់ត្រា ទាបពីមុន នៃការបាញ់ប្រហារចំនួន៤២៦ នៅឡើយធៀបទៅនឹងឆ្នាំ២១០៧ ៕

ប្រែសម្រួល៖ស៊ុនលី

To Top