ព័ត៌មានជាតិ

សម្ដេចធិបតី ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រ ដើម្បីគោរពទូលថ្វាយពីវឌ្ឍនភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណ:ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ដើម្បីគោរពទូលថ្វាយអំពីវឌ្ឍនភាព នៃកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងការអភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈរ ក្នុងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ និងវិស័យសំខាន់ៗដទៃទៀត ៕

To Top