លោក លី ធុជ ៖ តំបន់ទាហានថៃជាន់មីន គឺជាអតីតសមរភូមិពីសង្គ្រាម ហើយកុំចូលទៅតំបន់នោះ

ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃអាជ្ញាធរមីនបានឲ្យដឹងថា តំបន់ទាហានថៃជាន់មីនផ្ទុះ គឺស្ថិតក្នុងទឹកដីកម្ពុជា ដែលជាតំបន់អតីតសមរភូមិ ពីជំនាន់សង្គ្រាមផ្ទៃក្នុង កម្ពុជា ខណៈតំបន់ទាំងនោះ គឺជាគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តចូលដោះមីនសេសសល់ ។
លោកទេសរដ្ឋមន្រ្តី បានស្នើទៅភាគីថៃ កុំចូលទៅតំបន់ទាំងនោះឲ្យសោះ ៕
