បង្ក្រាបករណីសញ្ចរកម្ម ជ្រកក្រោមស្លាកយីហោ ហាងស៊ុប១កន្លែង ស្ថិតនៅស្រុកសន្ទុក

កំពង់ធំ ៖ក្រោមការសម្របសម្រួល ពីលោក ពៅ សម្បូរណ៍ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ សមត្ថកិច្ចជំនាញបានធ្វេីការ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ស្រី១នាក់ ដែលជាម្ចាស់ទីតាំង ព្រមទាំង រំដោះជនរងគ្រោះបានចំនួន៥នាក់ អនីតិជនចំនួន៣នាក់។

ប្រតិបត្តិការនេះ ធ្វេីឡេីង កាលពីថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២៥ ដឹកនាំដោយលោកស្រីឧត្ដមសេនីយ៍ត្រី កង កូយ ស្នងការរង ផែនការងារប្រឆាំង ការជួញដូរមនុស្ស នឹងយេនឌ័រ បានដឹកនាំកម្លាំងការិយាល័យប្រឆាំង ការជូញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបករណីសញ្ចរកម្ម០១ករណី ជ្រកក្រោមស្លាកយីហោ ហាងស៊ុប១កន្លែង ដែលមានទីតាំង ស្ថិតក្នុងភូមិត្រពាំងឬស្សី ឃុំ ក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ។

ជាលទ្ធផល នៃកិច្ចប្រតិបត្តិការ លោកស្រីឧត្ដមសេនីយ៍ត្រី កង កូយ ស្នងការរង បានឱ្យដឹងថា សមត្ថកិច្ចជំនាញបានធ្វេីការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ស្រី០១នាក់ ដែលជាម្ចាស់ទីតាំង ព្រមទាំង រំដោះជនរងគ្រោះបានចំនួន០៥នាក់ ស្រីអនីតិជនចំនួន០៣ នាក់ផងដែរ។
សូមបញ្ជាក់ផងដែរថាករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបន្តនីតិវិធីទៅសាលាដំបូង ចាត់ការតាមផ្លូវច្បាប់៕ដោយសំនៀង


