ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូបញ្ជាក់ថា ការដាក់ពង្រាយនៃកងកម្លាំងណាតូ នៅក្នុងប្រទេសអ៊ុយក្រែន គឺជារឿងដែលមិនអាចទទួល យកបានដាច់ខាត

RT News
" "

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យក្រសួងការបរទេស នៃប្រទេសរុស្សីលោកស្រី Maria Zakharova បាននិយាយថា វត្តមានរបស់កងទ័ពណាតូ ក្នុងប្រទេសអ៊ុយក្រែន ដោយមិនគិតពីលេស ឬសេណារីយ៉ូនោះ គឺពិតជាមិនអាចទទួលយកបានសម្រាប់រុស្ស៊ីនោះទេ។

យ៉ាងណាក្តីលោកស្រី បានចោទប្រកាន់បន្ថែមថា ទីក្រុងឡុងដ៍ថាបានប៉ុនប៉ង ធ្វើឱ្យខូចដំណើរការការទូត ដែលកំពុងបន្តឆ្ពោះទៅរកដំណោះស្រាយ ដោយសន្តិវិធីនៃជម្លោះអ៊ុយក្រែន ដោយទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោន។

" "

ដោយអត្ថាធិប្បាយ លើការកត់សម្គាល់របស់មន្ត្រីអង់គ្លេស អំពីបេសកកម្មយោធា តាមសម្មតិកម្មកាលពីថ្ងៃចន្ទ លោកស្រី Zakharova បានអះអាងថា ទីក្រុងឡុងគឺជាអ្នក ដែលបានបង្កើនភាពតានតឹងក្នុងជម្លោះឥតឈប់ឈរ ហើយរុញច្រានដៃគូរបស់អង្គការណាតូ ទៅកាន់ខ្សែបន្ទាត់ដ៏គ្រោះថ្នាក់ ដែលលើសពីជម្លោះពិភពលោកថ្មី។

" "

គួរឲ្យដឹងដែរថាលោក Sergey Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ របស់រុស្ស៊ី និងជាអតីតរដ្ឋមន្ត្រីការពារជាតិ បានព្រមានថា ការមកដល់នៃកងទ័ពណាតូ ក្នុងប្រទេសអ៊ុយក្រែន អាចបង្កឱ្យមានសង្គ្រាមលោក លើកទីបីជាក់ជាមិនខាន។

រំលឹកឡើងវិញដែរកាលពីខែមីនា នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងប្រធានាធិបតីបារាំង Emmanuel Macron បានប្រកាសពីការបង្កើត សម្ព័ន្ធនៃឆន្ទៈ ដើម្បីផ្តល់កងកម្លាំងជើងគោក និងផ្លូវអាកាស ដើម្បីត្រួតពិនិត្យបទឈប់បាញ់ដែលមានសក្តានុពល ឬកិច្ចព្រមព្រៀងសន្តិភាព ប្រសិនបើទីក្រុងគៀវ និង ទីក្រុងមូស្គូឈានដល់ការព្រមព្រៀងគ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top