ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ ក្នុងប្រវត្តិសាស្ត្រសម័យទំនើប ជាង៥០០ឆ្នាំចុងក្រោយ កម្ពុជា ក្នុងសករាជ តេជោ-ធិបតី ស្គាល់ការអភិវឌ្ឍលូតលាស់ខ្លាំង ជាងពេលណាៗទាំងអស់

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅទីស្តីការគណៈរដ្ឋមន្ត្រី ​នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប ជាង៥០០ឆ្នាំចុងក្រោយ បើគិតចាប់តាំងពីក្រោយស​ម័យអង្គរមក កម្ពុជា ក្នុងសករាជ តេជោ-ធិបតី បានស្គាល់ការអភិវឌ្ឍលូតលាស់ខ្លាំងជាងពេលណាៗទាំងអស់ ។

ផ្ទាំងពាណិជ្ជកម្ម

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា កម្ពុជា ស្គាល់សុខសន្តិភាពពេញលេញ យូរអង្វែងជាងពេលណាៗទាំងអស់ កម្ពុជា មានហេដ្ឋារចនាសម្ព័ន្ធល្អ ដែលបង្កលក្ខណៈ ងាយស្រួលទៅដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ បានស្រួល និងបានឆាប់រហ័ស ជាងពេលណាៗទាំងអស់ ។ កម្ពុជា មានមធ្យោបាយធ្វើដំណើរសម្បូរបែប ទំនើប ជាងពេលណាៗទាំងអស់ កូនខ្មែរ មានឱកាសបានរៀនសូត្រ បានចេញទៅក្រៅប្រទេស និងបានស្គាល់ភាពសប្បាយរីករាយជាងពេលណាៗទាំងអស់ ទាំងនេះ គឺជាការពិតដែលអាចផ្ទៀងផ្ទាត់បាន​ ហើយក៏គ្មានអ្នកណា អាចបដិសេធបាន៕

To Top