ចំពេលពលករ សម្រុកមកច្រើន រដ្ឋមន្ត្រីក្រសួងការងារ បង្ហាញសកម្មភាព ដ៏មមាញឹកនៃក្រុមHotline ១២៩៧ ដែលជាអ្នកផ្តល់ការងារ រាប់ម៉ឺនកន្លែង ដល់សហជីព និយោជក និងអ្នកសារព័ត៌មាន

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ (២០២៥-២០២៦) លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអ្នកសារព័ត៌មានទៅទស្សនា បន្ទប់ផ្តល់ព័ត៌មាន២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 ដែលបម្រើដល់ការស្វែងរកការងារ ធ្វើរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរទើបមកពីប្រទេសថៃ ៕







