ព័ត៌មានអន្តរជាតិ

អាមេរិកនឹងមិនចូលរួម ក្នុងការកិច្ចការងារ ធានាសន្តិសុខសម្រាប់អ៊ុយក្រែន នៅក្រោយកិច្ច ព្រមព្រៀង សន្តិភាពឡើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា អឺរ៉ុបត្រូវតែនាំមុខ ក្នុងការផ្តល់នូវការធានាសន្តិសុខ ដ៏សំខាន់ដល់អ៊ុយក្រែន ដោយ លោក​បាន​សង្កត់​ធ្ងន់​ថា តួនាទី​របស់​ក្រុង​វ៉ាស៊ីនតោន​សម្រាប់តែ​ការ​គាំទ្រ​ជា ​ជាង​កិច្ចការងារដ៏​សំខាន់នេះ។

លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅឯការិយាល័យ Oval Office ថា អឺរ៉ុបនឹងផ្តល់ឱ្យពួកគេនូវការ ធានាសន្តិសុខដ៏សំខាន់ ហើយពួកគេគួរតែ ពីព្រោះពួកគេនៅទីនោះ ។ លោក​បាន​បន្ថែម​ថា ក្រុង​វ៉ាស៊ីនតោន​នឹង​នៅ​តែ​ជាប់​ពាក់ព័ន្ធតាម​ទស្សនៈ​នៃ​ការ​បម្រុង​ទុកប៉ុណ្ណោះ។

គួរឲ្យដឹងដែរថានេះមិនមែនជាលើកទីមួយទេ ដែលលោក Trump បញ្ជាក់តួនាទីរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការដោះស្រាយជម្លោះអ៊ុយក្រែន ។ ថ្លែងនៅក្នុងការិយាល័យ Oval កាលពីសប្តាហ៍មុនជាមួយលោក Vladimir Zelensky លោក Trump ត្រូវបានសួរថា តើការធានាសន្តិសុខ សម្រាប់ទីក្រុងគៀវអាច ពាក់ព័ន្ធនឹងទាហាន អាមេរិកដែរឬទេ។

ផ្ទាំងពាណិជ្ជកម្ម

លោកប្រធានាធិបតីបានឆ្លើយតបថា៖យើង​នឹង​ប្រាប់​អ្នក​ថា​ប្រហែល​ជា​ពេល​ក្រោយ​ថ្ងៃ​នេះ យើង​កំពុង​ជួប​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ធំៗ​ទាំង៧ផ្សេងទៀត។ អ៊ុយក្រែននឹងទទួលបានជំនួយច្រើន។ អឺរ៉ុបគឺជាខ្សែការពារដំបូង ពីព្រោះពួកគេនៅទីនោះ ប៉ុន្តែអាមេរិកនឹងជួយគាំទ្រពោលគឺ យើងនឹងចូលរួម។

គួរឲ្យដឹងដែរថាចាប់តាំងពីកិច្ចពិភាក្សាជាមួយលោក Zelensky រួចមកហើយនោះលោកTrump ក៏បានបញ្ជាក់ផងដែរថា ទីក្រុងវ៉ាស៊ីនតោននៅតែមានការព្រួយបារម្ភថា ការដែលអ៊ុយក្រែនអាចទទួលបាន Crimea ត្រឡប់មកវិញ និងចូលរួមជាមួយណាតូគឺ កិច្ចការងារ ដែលមិនអាចទៅរួចជាដាច់ខាត ៕

ប្រែសម្រួល៖ស៊ុនលី

To Top