ក្រុមលេខាធិការដ្ឋាន យោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ ជួបប្រជុំគ្នានៅព្រឹកនេះ

ភ្នំពេញ ៖ នៅវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលភាគីកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ របស់យោធភូមិភាគទី៤ កម្ពុជា បានជួបពិភាក្សាការងារ ជាមួយក្រុមលេខាធិការ យោធភូមិភាគទី២ ថៃ ដឹកនាំដោយ វរសេនីយ៍ឯក យុតថៈសាត សេនថៈឆៃ នាយរងសេនាធិការ យោធភូមិភាគទី២។

ការជួបគ្នានេះ ភាគីទាំងពីរ បានពិភាក្សាត្រួតពិនិត្យការប្រុងប្រៀប សម្រាប់កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ និងសម្រាប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះផងដែរ ៕




