ព័ត៌មានជាតិ

មុខសញ្ញាថ្មីប្រេីកាំបិត គំរាមជនរងគ្រោះប្លន់ យកទ្រព្យស​ម្បត្តិ ត្រូវបានបង្រ្កាបភ្លាមៗ នៅ​ស្រុកគាស់​ក្រឡ​

នៅថ្ងៃទី ២៥ខែ សីហា ឆ្នាំ២០២៥ លោកអនុសេនីយ៍​ឯក​ ចា​ន់​ ថានូ​ អធិការ នគរ​បាលស្រុកគាស់ក្រឡ​ ដឹកនាំបង្រ្កាបករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ ទទោសប្រេីកាំបិតគំរាមកាប់ទៅលេីជនរងគ្រោះឈ្មោះ​ សឺម ហ៊ុច ភេទស្រី អាយុ ៤៧​ ឆ្នាំ ខណៈជនរងគ្រោះ កំពុងជិះម៉ូតូនៅលេី​ដងផ្លូវចំណុចអូរអាម៉ន ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ហេីយប្លន់យកបាន៖ទូរស័ព្ទ០១គ្រឿង -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក, និងប្រាក់រៀលមួយ ចំនួន ។

ជនសង្ស័យឈ្មោះ រ៉េត បញ្ញាពេជ្រ ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅចំណុចអន្លង់មៀន ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ ដំបង​ និងដកហូតបានសម្ភារៈរបស់ជនរងគ្រោះប្រគល់ជូនម្ចាស់វិញ។

ផ្ទាំងពាណិជ្ជកម្ម

ជនសង័្ស​យរូបនេះគឺជាមុខសញ្ញាថ្មីដែលទេីបផ្តេីមធ្វេីសកម្មភាពជាលេីកដំបូង​ ពេលនេះនគរបាលស្រុកបញ្ជូនមកផែនជំ​នាញអនុវត្តបន្តតាមផ្លូវច្បាប់ហេីយ៕
ប្រភព៖​ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

To Top