បទវិភាគ ៖ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” បាន ឈានចូលទស្សវត្សរ៍មាសថ្មី ៖ កំណើន ភាពបៃតង និងឈ្នះ-ឈ្នះ

ចាប់ពីការលើកឡើងរហូតដល់បច្ចុប្បន្ននេះ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” បានឆ្លងកាត់ដំណើរការអភិវឌ្ឍន៍ ១២ ឆ្នាំហើយ ។ ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ ការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”បានប្រែក្លាយពីគំនិតទៅជាសកម្មភាព ពីទស្សនទានក្លាយទៅជាការពិតជាក់ស្តែង ហើយបានកសាងស្ពានដ៏រឹងមាំ សម្រាប់ការប្រាស្រ័យទាក់ទងផែ្នកគោលនយោបាយ ការតភ្ជាប់គ្នា នៃហេដ្ឋារចនាសម័្ពន្ធ ភាពរលូនខាងពាណិជ្ជកម្ម ការរួមបញ្ចូលគ្នាខាងមូលធន និងការតភ្ជាប់ដួងចិត្ត របស់ប្រជាជន ដែលបានក្លាយជាផលិតផល សាធារណៈអន្តរជាតិ ដែលទទួលប្រជាប្រិយភាពខ្លាំង និងជាវេទិកាសហប្រតិបត្តិការអន្តរជាតិ ដែលប្រកបដោយបរិយាប័ន្នបំផុត ។

នាពេលថ្មីៗកន្លងទៅនេះ របាយការណ៍សិក្សាស្រាវជ្រាវមួយ ដែលរួមគ្នាចេញផ្សាយដោយសាកលវិទ្យាល័យ Fudan របស់ចិននិងសាកលវិទ្យាល័យ Griffith របស់អូស្ត្រាលីបានបង្ហាញថា នៅឆមាសទីមួយឆ្នាំ ២០២៥ ទំហំទឹកប្រាក់នៃគម្រោងស្តីពីគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”របស់ចិនបានឈានដល់ ១២៤ ប៊ីលានដុល្លារអាមេរិកដែលបានលើស ពីទំហំទឹកប្រាក់សរុប នៃគម្រោងពេញមួយឆ្នាំនៃឆ្នាំ ២០២៤ ហើយបានបង្កើតកំណត់ត្រាខ្ពស់បំផុត នៃទំហំទឹកប្រាក់សរុបនៃគម្រោង ក្នុងរយៈពេលកន្លះឆ្នាំ ។
កាសែត «Financial Times»របស់អង់គ្លេសបាននិយាយត្រង់ៗថា ទង្វើរបស់ចិន ដែលពង្រីកទីផ្សារក្រៅប្រទេស និងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” ក្រោមក្របខ័ណ្ឌគំនិតផ្តួចផ្តើម” ខ្សែក្រវាត់និងផ្លូវ” បានបង្កើតជា”ការប្រៀបធៀបយ៉ាងច្បាស់លាស់” ជាមួយទង្វើ របស់សហរដ្ឋអាមេរិកដែលគំរាមកំហែងថា នឹងដំឡើងពន្ធគយខ្ពស់ចំពោះដៃគូពាណិជ្ជកម្ម។ លោក Christoph Nedopil ប្រធានវិទ្យា ស្ថានអាស៊ី នៃសាកលវិទ្យាល័យ Griffith របស់អូស្ត្រាលីបានថ្លែងថា ប្រទេសជាច្រើន ចាត់ទុកកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ” ជាឱកាសមួយដើម្បីធ្វើឱ្យស៊ីជម្រៅ នូវទំនាក់ទំនងជាមួយប្រទេសចិន ។
វេបសាយនៃកាសែត«Financial Times»របស់អង់គ្លេសបានផ្សាយដំណឹងនាពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា ទំហំទឹកប្រាក់តាមកិច្ចព្រមព្រៀងស្តីពីការវិនិយោគនិងការសាងសង់ថ្មីដែលបានចុះហត្ថលេខាដោយសហគ្រាសចិននៅក្នុងប្រទេសដែលចូលរួមកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ”បានបំបែកកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្រនៅឆ្នាំនេះ ។ យោងតាមសៀវភៅ«សម្រង់វិនិយោគនៅបរទេសរបស់ចិនប្រចាំឆមាសទីមួយឆ្នាំ ២០២៥ »ដែលចេញផ្សាយដោយទីភ្នាក់ងារគណនេយ្យអន្តរជាតិ Ernst&Young នាពេលថ្មីៗកន្លងទៅនេះបង្ហាញថា នៅឆមាសទីមួយឆ្នាំ២០២៥ ប្រទេសចិនសម្រេចបាននូវទំហំទឹកប្រាក់អាជីវកម្មចំនួន ៦៤,៨ ប៊ីលានដុល្លារអាមេរិកនៅក្នុងប្រទេសនិងតំបន់ដែលចូលរួមកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ” ដែលកើនឡើង ៧,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ។
ពីកំពង់ផែដល់រោងចក្រ ផលិតអគ្គិសនី ពីផ្លូវដែក ដល់គម្រោងថាមពល PV ប្រទេសចិន បាននិងកំពុងពន្លឿនការវិនិយោគ នៅបរទេសក្រោម ក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ។ អ្នកជំនាញសម្គាល់ឃើញថា ខណៈពេលឈានចូលទស្សវត្សរ៍មាសថ្មី គំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ” កំពុងតភ្ជាប់នឹងតម្រូវការអភិវឌ្ឍន៍សកល ដោយចំគោលដៅ ដែលបានបង្ហាញ ពីកម្លាំងចលករយ៉ាងខ្លាំងក្លាលើវិស័យ ដូចជាពាណិជ្ជកម្ម ការបណ្តាក់ទុន ការធ្វើបរិវត្តកម្មបៃតងនិងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាដើម ។
តាមទិន្នន័យដែលក្រសួងពាណិជ្ជកម្មចិនប្រកាសនាពេលថ្មីៗកន្លងទៅនេះ បានបង្ហាញថា នៅឆមាសទីមួយឆ្នាំ ២០២៥ ការវិនិយោគដោយផ្ទាល់ លើវិស័យ មិនមែនហិរញ្ញវត្ថុរបស់ចិន នៅប្រទេស ដែលបានចូលរួមកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ”បានឈានដល់ ១៨,៩ ប៊ីលានដុល្លារ អាមេរិកដែលកើនឡើង ២០,៧ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ។ បើមើលពីរយៈពេលកាន់តែវែងអាចឃើញថា ចាប់ពីឆ្នាំ ២០២១ ដល់ឆមាសទីមួយឆ្នាំ ២០២៥ ទំហំវិនិយោគទៅវិញទៅមក រវាងចិននិងប្រទេសដែលចូលរួមកិច្ចកសាង” ខ្សែក្រវាត់និងផ្លូវ”មានចំនួនលើសពី ២៤០ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ការវិនិយោគនៅក្រៅប្រទេសរបស់ចិន មានចំនួនលើសពី ១៦០ ប៊ីលានដុល្លារអាមេរិក ចំណែកឯការ វិនិយោគ នៅប្រទេសចិន របស់ប្រទេសដែលចូលរួមកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ”មានចំនួនលើសពី ៨០ ប៊ីលានដុល្លារអាមេរិក ដែលធ្វើឱ្យកិច្ច សហប្រតិបត្តិការ ផ្នែកវិនិយោគមានភាព កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ។ គ្រឹះស្ថានអន្តរជាតិជាច្រើន ដូចជាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារអភិវឌ្ឍន៍ អាស៊ី បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះសមិទ្ធផលគួឱ្យកត់សម្គាល់របស់ប្រទេសចិន និងការវិនិយោគខាង ការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ។
ហេតុអ្វីបានជាការវិនិយោគអំពីការ រួមគ្នាកសាង”ខ្សែក្រវាត់ និងផ្លូវ”អាចរក្សាសន្ទុះកំណើនដ៏ខ្លាំងក្លា ? អ្នកវិភាគបានលើកឡើងថា ប្រការនេះមិនត្រឹមតែបានពឹងផ្អែកលើកត្តាប្រពៃណី ដែលបានបង្កើតឡើង ក្នុងរយៈពេលជាយូរមកហើយ ដូចជាគោលនយោបាយ ប្រភពធនធាននិងទីផ្សារជា ដើមប៉ុណ្ណោះទេ ថែមទាំង ក៏ត្រូវបានជំរុញ ដោយកត្តាជំរុញថ្មី ដូចជាការធ្វើឱ្យប្រសើរឡើង នូវយុទ្ធសាស្ត្រសកលភាវូបនីយកម្ម នៃសហគ្រាសផងដែរ ។ និយាយជារួម ការវិនិយោគ អំពីការរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ” បានលេចចេញនិម្មាបនកម្ម ដែលទទួលបានការ វិវឌ្ឍរីកចម្រើនប្រកបដោយភាព នឹងនរនិងការរួមបញ្ចូលគ្នារវាងប្រពៃណីនិងការច្នៃប្រឌិតថ្មី ។
យោងតាមស្ថិតិនៃ «របាយការណ៍អំពីការវិនិយោគស្តីពី” ខ្សែក្រវាត់និងផ្លូវ”របស់ចិនប្រចាំឆមាសទីមួយឆ្នាំ ២០២៥ » ដែលចេញផ្សាយ ដោយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ហិរញ្ញវត្ថុបៃតងនៃសាកលវិទ្យាល័យ Fudan របស់ចិននាពេលថ្មីៗកន្លងទៅនេះបង្ហាញឱ្យឃើញថា ការវិនិយោគ លើវិស័យថាមពល របស់ប្រទេសចិន ក្នុងកិច្ចសហប្រតិបតិ្តការ ស្តីពីការរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ”នៅឆ្នាំនេះ បានបំបែកកំណត់ត្រាខ្ពស់ថ្មី ក្នុងប្រវត្តិសាស្ត្រ ។ ដោយឡែកកិច្ចសហប្រតិបតិ្តការផ្នែក ថាមពលបៃតងក៏បានបង្កើតកំណត់ត្រាថ្មីដូចគ្នាដែរ ទំហំទឹកប្រាក់នៃគម្រោង ផលិតអគ្គិសនីដើរដោយថាមពលខ្យល់និងពន្លឺព្រះអាទិត្យមានចំនួន ៩,៧ ប៊ីលានដុល្លារអាមេរិក ហើយចំណុះដំឡើងម៉ាស៊ីនថ្មីមានចំនួនប្រហែល ១១,៩ ជីហ្គាវ៉ាត់ ។ “ផលិតផលថ្មីទាំងបី” ដែលយករថយន្តដើរ ដោយថាមពលថ្មី ថ្មលីចូមនិងផលិតផលប្រព័ន្ធ PV ជាតំណាងបានងើបឡើងយ៉ាងឆាប់ រហ័សនៅក្នុងទីផ្សារនៃប្រទេស ដែលចូលរួមកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ”។
ទីភ្នាក់ងារសារព័ត៌មាន Sputnik រុស្ស៊ីបានដកស្រង់ការ វិភាគរបស់អ្នកជំនាញថា កិច្ចសហប្រតិបតិ្តការផ្នែក ថាមពលបៃតងរបស់ចិន មិនត្រឹមតែបានលំនឹង ខ្សែសង្វាក់ផ្គត់ផ្គង់សកលប៉ុណ្ណោះទេ ថែមទាំង ក៏បានផ្តល់ការគាំទ្រ ផ្នែកផលិតកម្មនិងបច្ចេកវិទ្យា ប្រកបដោយស្ថិរភាពនិងប្រសិទ្ធភាពខ្ពស់ដល់ប្រទេសដែលចូលរួមកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”ផងដែរ ។
យោងតាមការព្យាករណ៍របស់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្រុងឡុងដ៍របស់អង់គ្លេសបានឱ្យដឹងថា តាមការប៉ាន់ប្រមាណ ដល់ឆ្នាំ ២០៤០ គំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”នឹងជំរុញឱ្យផលិតផលក្នុងស្រុកសរុប(GDP)ទូទាំងពិភពលោកកើនឡើង ៧,១ ទ្រីលានដុល្លារអាមេរិកជារៀងរាល់ ឆ្នាំ ក្នុងនោះ ផលចំណេញភាគីច្រើន គឺបានមកពីការកែលម្អហេដ្ឋារចនា សម្ព័ន្ធនិងការជំរុញភាពរលូន នៃពាណិជ្ជកម្មសកល ។
នាពេលថ្មីៗកន្លងទៅនេះ វេទិកាសេដ្ឋកិច្ចពិភពលោកបានដកស្រង់របាយការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារថាមពលអាចកកើតឡើងវិញអន្តរជាតិថា តម្រូវការចំពោះផលិតកម្ម ថាមពលបៃតងសកលបានរក្សានិន្នាការកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសគឺ ប្រទេសកំពុងអភិវឌ្ឍន៍ ជាច្រើនមានតម្រូវការយ៉ាងខ្លាំងចំពោះផលិតផលថាមពលថ្មី ។
ពេលថ្មីៗនេះ កាសែត«Pakistan Observer »បានចុះផ្សាយអត្ថបទថា ក្នុងបរិបទដែលសេដ្ឋកិច្ចសកលប្រឈមមុខនឹងភាពមិនប្រាកដប្រជា ប្រទេសចិនបាននិងកំពុងជំរុញប្រទេសដែលចូលរួមកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ”ឈានចូលគន្លងល្បឿនលឿននៃការអភិវឌ្ឍតាមរយៈកិច្ចសហប្រតិបតិ្តការស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ដើម្បីរួមគ្នាឆ្ពោះទៅរកអនាគតដែលមានលក្ខណៈកំណើននិងប្រកបដោយនិរន្តរភាព ។
បច្ចុប្បន្ននេះ ការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” បានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីប្រកបដោយគុណភាពខ្ពស់ ។ ពីតំបន់អឺរ៉ាស៊ីដល់ទ្វីប អាហ្រ្វិកនិងអាមេរិកឡាទីន ពីការតភ្ជាប់រឹង ដល់ការតភ្ជាប់ទន់និងការតភ្ជាប់ដួងចិត្តប្រជាជន សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការបាន ផ្តល់ផលប្រយោជន៍ជូនដល់ប្រជាជន នៃប្រទេសជាង ១៥០ ។ ឆ្លងតាមរយៈការអភិវឌ្ឍអស់រយៈពេលជាង ១០ ឆ្នាំ លើមូលដ្ឋាននៃការជំរុញការតភ្ជាប់គ្នា ទៅវិញទៅមក ការរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ” ត្រូវបានត្រួសត្រាយទៅជាវេទិកាសហប្រតិបត្តិការ ខាងពាណិជ្ជកម្មនិងឧស្សាហកម្ម ដែលជំរុញឱ្យប្រទេសកាន់តែច្រើនរួមបញ្ចូល ទៅក្នុងខ្សែសង្វាក់ឧស្សាហកម្មអន្តរជាតិដើម្បីរួមគ្នាគាំពារស្ថិរភាពនិងភាពរឹងមាំនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ។
នៅរយៈពេល ១០ ឆ្នាំមាសបន្ទាប់ ការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់នឹងបំពេញ បន្ថែមនូវកម្លាំងចលករថ្មី សម្រាប់ សេដ្ឋកិច្ចពិភពលោក ក៏ដូចជានាំមកនូវកាលានុវត្តនភាពថ្មី សម្រាប់បណ្តាប្រទេសនានា ក្នុងការរួមគ្នាសម្រេចបាននូវការធ្វើទំនើបកម្ម ដើម្បីរួមគ្នាជំរុញការកសាងសហគមន៍រួម វាសនារបស់មនុស្សជាតិ ៕
