ព័ត៌មានអន្តរជាតិ

យន្តហោះដឹកអ្នកដំណើរជាង ៣០០នាក់របស់អង់គ្លេស បង្ខំចិត្តចុះចតបន្ទាន់ នៅតំបន់ដាច់ស្រយាល ក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីមានបញ្ហាផ្នែក ម៉ាស៊ីនកណ្តាលអាកាស

The sun

បរទេស ៖ នេះជាពេលដែលជើងហោះហើរ របស់ចក្រភពអង់គ្លេស ដែលដឹកមនុស្សជាង៣០០នាក់ ត្រូវបង្ខំចិត្តចុះចតនៅតំបន់ ដាច់ស្រយាល ក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីមានបញ្ហាផ្នែកម៉ាស៊ីនកណ្តាលអាកាស។

យោងតាមសារព័ត៌មាន The Sun ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា យន្តហោះ Air China ដែលធ្វើដំណើរពីទីក្រុង London Heathrow ទៅកាន់ទីក្រុងប៉េកាំង បានធ្វើការចុះចតជាបន្ទាន់នៅក្នុងទីក្រុងសំបូរប្រេង Nizhnevartovsk ដាច់ឆ្ងាយ ក្នុងតំបន់ស៊ីបេរី របស់រុស្ស៊ី។

វីដេអូដែលថតបានយន្តហោះ Boeing 777 ដែលកំពុងរំកិលលើអាកាសយានដ្ឋានក្នុងទឹកដីរបស់វ្ល៉ាឌីមៀ ពូទីន ដែលជាការមើលឃើញដ៏កម្រមួយសម្រាប់ការហោះហើរចេញពីចក្រភពអង់គ្លេសចាប់តាំងពីក្រុមហ៊ុនអាកាសចរណ៍លោកខាងលិចឈប់ប្រើប្រាស់ដែនអាកាសរុស្ស៊ីបន្ទាប់ពីការលុកលុយអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

យន្តហោះនេះបានហោះចេញពីអាកាសយានដ្ឋាន Heathrow នៅម៉ោង 10.43 នាទីយប់មិញ មុនពេលដែលមានបញ្ហា នៅលើដែនអាកាសរុស្ស៊ី។ គេមិនទាន់ដឹងច្បាស់ថា តើមានពលរដ្ឋអង់គ្លេស ប៉ុន្មាននាក់នៅលើយន្តហោះនោះ ដែលដឹកអ្នកដំណើរ និងនាវិកចំនួន ៣១១ នាក់នេះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top