ក្រុមបះបោរ នៅភាគខាងត្បូងថៃ បង្កៃគ្រាប់បែកបំផ្ទុះ ដាច់ជើងកម្មករម្នាក់ និងម្នាក់ទៀតរបួស

បរទេស: ប៉ូលិសថៃ បញ្ជាក់ថា កម្មករពីរនាក់បានរង របួសក្នុងការវាយប្រហារ ដោយគ្រាប់បែកនៅខេត្តណារ៉ាធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ ខណៈអន្ទាក់បះបោរ បានផ្ទុះនៅក្នុងអណ្តូងរ៉ែមួយ បណ្តាលឱ្យបុរសម្នាក់បាក់ជើង។
យោងតាម The Nation ចេញផ្សាយកាលពីយប់ថ្ងៃទី២៦ ខែសីហា បានឲ្យដឹងថា ប៉ូលិសបាននិយាយថា អ្នកបើកបរគ្រឿងចក្រ ម្នាក់ បានបាត់បង់ជើង របស់គាត់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែក ដែលដាក់ដោយក្រុមបះ បោរនៅឯអណ្តូងរ៉ែក្នុងខេត្ត ណារ៉ាធីវ៉ាត់ កាលពីថ្ងៃអង្គារ ហើយកម្មករម្នាក់ទៀត បានរងរបួសផងដែរ។
ជនរងគ្រោះម្នាក់ត្រូវបានគេកំណត់អត្តសញ្ញាណថាជា Subree Taye ដែលបានបាត់បង់ជើងស្តាំរបស់គាត់ បន្ទាប់ពីបានដើរលើខ្សែបង្កៃគ្រាប់បែក។ ចំណែកកម្មករទី២ មិនត្រូវបានគេស្គាល់ អត្តសញ្ញាណទេ ហើយស្ថានភាពរបស់គាត់ក៏មិនទាន់ច្បាស់ដែរ ។
ប៉ូលីសបាននិយាយថា អណ្តូងរ៉ែនេះ ត្រូវបានវាយប្រហារ ដោយពួកបះបោរមូស្លីមកាលពីថ្ងៃទី 21 ខែសីហា នៅពេលដែលឡានដឹក ទំនិញមួយត្រូវបានដុត។
ប្រែសម្រួល ណៃ តុលា
