អគារស្នាក់ការ សមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ សាងសង់បានជាង ៩០%

កំពង់ធំ: អគារស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលមានទីតាំង ស្ថិតនៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សាងសង់បានជាង៩០% ហើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អាគារទីស្នាក់ការសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំនេះ បានបញ្ចុះបឋមសីលា និងដំណើរការសាងសង់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ។

បើគិតមកដល់ពេលនេះ មានរយៈពេល១១៩ថ្ងៃរួចមកហើយ ហើយលទ្ធផលនៃការសាងសង់ បានប្រមាណជាង ៩០% នៃគម្រោងផែនការ នៃការសាងសង់រួចហើយ ។ ហើយ អគារនេះ អាចនឹងបញ្ចប់ដំណើរការសាងសង់ នៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ៕ ដោយសំនៀង




