ព័ត៌មានអន្តរជាតិ

​ Update: អូស្ត្រាលី​ ថា​ការ​បណ្ដេញ​ ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់ ​ចេញ​ប្រទេស​ មិនមែន​ធ្វើ ​ដើម្បី​ផ្គាប់ចិត្ត​អ៊ីស្រាអែល​នោះទេ

RT News

ស៊ីដនី៖ រដ្ឋាភិបាលអូស្ត្រាលី​ បានច្រានចោលការ អះអាងដែលថា ចំណាត់ការរបស់ខ្លួនក្នុងការបណ្ដេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងផ្អាកស្ថានទូត របស់ខ្លួនក្នុងទីក្រុងតេអេរ៉ង់ ត្រូវបានធ្វើឡើង ដើម្បីផ្គាប់ចិត្តអ៊ីស្រាអែល។

រដ្ឋមន្ត្រីក្រសួងការបរទេស អូស្ត្រាលី Penny Wong បានឧ្យដឹងនៅព្រឹកថ្ងៃពុធថា សកម្មភាពរបស់អ៊ីរ៉ង់បាន “ឆ្លងផុតបន្ទាត់” បន្ទាប់ពីនាយករដ្ឋមន្ត្រី អូស្រាលីលោក អាន់តូនី​ អាល់បានី កាលពីថ្ងៃអង្គារ បានចោទប្រកាន់ប្រទេសមជ្ឈិមបូព៌ាថា​ បានដឹកនាំការវាយប្រហារប្រឆាំង នឹងសាសនានៅប្រទេសអូស្ត្រាលី​ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣។

លោក​ អាល់បានី​ បានប្រកាស នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ Ahmad Sadeghi និងមន្ត្រីបីនាក់ផ្សេងទៀត ត្រូវបានបណ្តេញចេញពីប្រទេសអូស្ត្រាលី បន្ទាប់ពីអង្គការស៊ើបការណ៍ សន្តិសុខអូស្ត្រាលី បានប្រមូល “ភស្តុតាងគួរឱ្យទុកចិត្ត” ដែលអ៊ីរ៉ង់បានដឹកនាំការ វាយប្រហារយ៉ាងហោចណាស់ចំនួន២ ។

ផ្ទាំងពាណិជ្ជកម្ម

ឆ្លើយតបទៅនឹងការចោទប្រកាន់ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានឧ្យដឹងថាទីក្រុងកង់បេរ៉ា “គួរតែយល់ដឹងប្រសើរជាង​ ដើម្បីដាក់សម្ពាធលេី” របបអ៊ីស្រាអែល។

លោកស្រី​រដ្ឋមន្រ្តីការបរទេសបានឧ្យដឹងថា រដ្ឋាភិបាល​ បានច្រានចោលការទាមទារនេះ ហើយមានជំនឿលើការវាយតម្លៃរបស់ ASIO ។​ លោកស្រីបានប្រាប់ទូរទស្សន៍ Australian Broadcasting Corporation (ABC)​ថា “នេះគឺជាការវាយប្រហារដោយហឹង្សាលើដីអូស្ត្រាលី​ ប្រឆាំងនឹងប្រជាជនអូស្ត្រាលី។ វាមិនអាចប្រឈមមុខបានទេ​ ហេីយវាមិនអាចទទួលយកបាននោះទេ”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top