ព័ត៌មានអន្តរជាតិ

FBI ចាប់ខ្លួនបុរសម្នាក់ ដែលមានផែនការ បំផ្ទុះជនជាតិជ្វីហ នៅក្នុងប្រទេសអាមេរិក

បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី៥ខែវិច្ឆិកានេះបានឲ្យដឹងថា បុរសវ័យ២៧ឆ្នាំម្នាក់ដែលត្រូវបានគេជឿជាក់ថា ជាមនុស្សដែលមានគំនិតប្រឆាំង នឹងសាសនាអ៊ីស្លាមម្តងហើយម្តងទៀត កាលពីពេលកន្លងមកនោះត្រូវ បានចាប់ខ្លួនដោយ FBI។

ប្រភពដដែលបានសរសេរទៀតថា បុរសរូបនេះក៏ត្រូវបានគេរកឃើញថាផងដែរ កំពុងស្ថិតក្នុងផែនការបំផ្ទុះគ្រាប់បែកនៅសាលាសាសនា នៃជនជាតិជ្វីហ្វមួយនៅរដ្ឋខូឡូរ៉ាដូសហរដ្ឋអាមេរិក។ FBI បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាលោក Richard Holzer អតីតសមាជិកក្រុម Ku Kulux Klan ដែលមានផែនការបំផ្ទុះសាលាប្រជុំ Pueblo ភាគខាងត្បូងនៃក្រុង Denver កាលពីថ្ងៃអាទិត្យត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ។

យោងតាមឯកសារភស្តុតាង របស់តុលាការដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទម្សិលមិញFBI បានរកឃើញ Holzer តាមរយៈបណ្តាញហ្វេសប៊ុក ហើយបានជួបជាមួយគាត់នៅថ្ងៃទី ៣១ ខែតុលានិងថ្ងៃទី១ ខែវិច្ឆិកាក្នុងអំឡុងពេលនោះ Holzer បានបញ្ជាក់ម្តងហើយម្តងទៀតថា គាត់បានត្រៀមឆ្លងកាត់ការវាយប្រហារនេះ ហើយបន្ទាប់មកភ្នាក់ងារទាំងនោះបានផ្តល់ គ្រឿងផ្ទុះក្លែងក្លាយដល់Holzerដើម្បីជាឡេសអាចចូលទៅដល់ ក្បែរបុរសរូបនេះ៕

ប្រែសម្រួល: ស៊ុន លី

To Top