ព័ត៌មានអន្តរជាតិ

ចិនបដិសេធ មិនចង់ចូលរួមកិច្ចពិភាក្សា ដើម្បីកាត់បន្ថយគ្រាប់ នុយក្លេអ៊ែរជាមួយ អាមេរិកនិងរុស្សី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិន បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងមិនចូលរួមក្នុង កិច្ចពិភាក្សាស្តីពីការរំសាយ អាវុធនុយក្លេអ៊ែរជាមួយ សហរដ្ឋអាមេរិក និងរុស្ស៊ីនោះទេ។

មិនត្រឹមតែប៉ុណ្ណោះចិនក៏បានហៅ គំនិតនេះថា មិនសមហេតុផល និងមិនប្រាកដនិយមផងដែរ ពីព្រោះថាបច្ចុប្បន្នចិនមានអាវុធ នុយក្លេអ៊ែរតិចតួចបំផុត សម្រាប់ការពារជាតិ។

ដោយ​សួរ​ដើម្បី​ធ្វើ​អត្ថាធិប្បាយ​លើ​សំណើ ​របស់​លោក​ប្រធានាធិបតី​អាមេរិក Donald Trump សម្រាប់​ទីក្រុង​ប៉េកាំង​ដើម្បី​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Guo Jiakun បាន​ឆ្លើយតប​ថា ចិន និង​អាមេរិក​មិន​ស្ថិត​នៅ​កម្រិត​សមត្ថភាព​នុយក្លេអ៊ែរ​ដូចគ្នា​ទេ។

លោក Gou បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងអនុវត្តតាមគោលនយោបាយ មិនប្រើមុនឬ no first use policy ដ៏តឹងរឹង និងរក្សាស្តុកទុកនៅកម្រិតអប្បបរមាដែលត្រូវការសម្រាប់សន្តិសុខជាតិ។ លោក​បាន​មាន​ប្រសាសន៍​ទៀតថា​៖​ចិន​មិន​ដែល​ចូលរួម​ក្នុង​ការ​ប្រណាំង​អាវុធ​ជាមួយ​អ្នក​ណា​នោះ​ទេ ដោយ​ហៅ​វា​ថា​មិន​សម​ហេតុផល ឬ​ប្រាកដនិយម​ក្នុង​ការ​សុំ​ឲ្យ​ចិន​ចូលរួម​នោះ​ទេ​។

ផ្ទាំងពាណិជ្ជកម្ម

លោក Trump កាលពីថ្ងៃចន្ទបានលាតត្រដាងថា លោកបានពិភាក្សា អំពីការកាត់បន្ថយអាវុធ នុយក្លេអ៊ែរ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Pputin ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅអាឡាស្កា។ លោកបានបញ្ជាក់បែបនេះថា ៖ យើង​កំពុង​និយាយ​អំពី​ការ​កំណត់​នុយក្លេអ៊ែរ យើង​នឹង​ធ្វើ​ឲ្យ​ចិន​ចូល​ក្នុង​រឿង​នោះដែរ។

លោក Trump ក៏បានបញ្ជាក់ទៀតដែរថា អាមេរិក គឺជាអ្នក​មានក្បាលគ្រាប់​ច្រើន​បំផុត រុស្ស៊ី​មាន​ច្រើន​ជាង​គេ​ទី​ពីរ ហើយ​ចិន​មាន​លេខ​បី។ ប៉ុន្តែ​យ៉ាងណាក្តីចិន​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត នឹងអាចកើនឡើង លើសអ្វីដែលអាមេរិកមាន៕

ប្រែសម្រួល៖ស៊ុនលី

To Top