ព័ត៌មានអន្តរជាតិ

ពលរដ្ឋអ៊ីស្រាអែល​ ធ្វើបាតុកម្មទ្រង់ទ្រាយធំ ដើម្បីទាម​ទារបទឈប់បាញ់ហ្គាហ្សា​ និងកិច្ចព្រមព្រៀងចំណាប់ខ្មាំង

យេរ៉ូសាឡឹម៖​ ជនជាតិអ៊ីស្រាអែល​ បានដើរតាមផ្លូវកាលពីថ្ងៃអង្គារ ដោយបិទផ្លូវហាយវេដុតសំបកកង់​ និងប្រមូលផ្តុំនៅខាងក្រៅ គេហដ្ឋានរបស់រដ្ឋមន្ត្រី​ ដើម្បីទាមទារបទឈប់បាញ់នៅហ្គាហ្សា​ ដែលនឹងធានាបាន នូវការដោះលែងចំណាប់ខ្មាំង​ ដែលនៅតែជាប់នៅក្នុងឡោមព័ទ្ធ។

“ទិវាជាតិនៃការតស៊ូ” ត្រូវបានរៀបចំឡើង ដោយវេទិកាចំណាប់ខ្មាំង និងគ្រួសារបាត់ខ្លួន ដែលតំណាងឱ្យសាច់ញាតិ របស់អ្នកជាប់ឃុំ​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ 

ក្រុមនេះបានជំរុញឱ្យសាធារណជន បង្កើនសម្ពាធលើនាយករដ្ឋមន្ត្រីលោក​ បេនចាមីន​ ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីរបស់លោក​ ដើម្បីជំរុញកិច្ចចរចាបទឈប់បាញ់ ។ ទោះបីជាយ៉ាងណាក៏ដោយ សមាជិកស្តាំនិយម នៃក្រុមចម្រុះរបស់លោក ណេតាន់យ៉ាហ៊ូ បានគំរាមលាលែងពីតំណែង ប្រសិនបើអ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់។

ការតវ៉ាបានកើតឡើងនៅពេលដែលមេដឹកនាំបាននិយាយថា ផែនការសម្រាប់ការវាយលុកមួយដើម្បី “ដណ្តើមយក” ទីក្រុងហ្គាហ្សា​ កំពុងឆ្ពោះទៅមុខដោយពណ៌នាថា វាចាំបាច់ដើម្បីកម្ចាត់ក្រុមហាម៉ាស់។ 

ផ្ទាំងពាណិជ្ជកម្ម

ការវាយលុកដែលបានគ្រោងទុក ដែលកងទ័ពបានចាប់ផ្តើមរួចហើយនៅក្នុងដំណាក់កាលដំបូងរបស់ខ្លួន ពាក់ព័ន្ធនឹងការផ្លាស់ទីលំនៅដ៏ច្រើន និងការបំផ្លិចបំផ្លាញនៃមជ្ឈមណ្ឌលទីក្រុងសំខាន់នៃក្រុមហ៊ុមព័ទ្ធ ដែលរងគ្រោះដោយទុរ្ភិក្សរួចទៅហើយ។

លោក ណេតាន់យ៉ាហ៊ូ​ បានកោះប្រជុំគណៈរដ្ឋមន្ត្រីរបស់លោក​ នៅពេលរសៀលថ្ងៃអង្គារ ប៉ុន្តែមិនមានការប្រកាសណាមួយកើតឡើងនោះទេ។

មន្ត្រីរដ្ឋាភិបាលម្នាក់​ ដែលសម្ភាសន៍ជាមួយស៊ីនហួ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឧ្យដឹង​ថាកិច្ចប្រជុំនេះផ្តោតលើការពិនិត្យឡើងវិញ​ ក្នុងតំបន់ហើយគ្រាន់តែ “ខ្លីៗ” លើការវាយលុករបស់ទីក្រុងហ្គាហ្សា ។

ប្រភពមិនបាននិយាយអំពីការចរចាបទឈប់បាញ់ដែលជាប់គាំង ឬសំណើថ្មីៗ​ ដែលសម្របសម្រួលដោយកាតា និងអេហ្ស៊ីប ដែលក្រុមហាម៉ាស់​ បានអនុម័តកាលពីសប្តាហ៍មុន៕

To Top