ព័ត៌មានអន្តរជាតិ

កាតា​ បញ្ជាក់ថា អ៊ីស្រាអែល គួរតែឆ្លើយតបទៅនឹងសំណើ បទឈប់បាញ់នៅតំបន់ហ្គាហ្សា

ដូហា៖​ អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក​ Majed bin Mohammed Al Ansari បានឧ្យដឹងថា​ អ៊ីស្រាអែលគួរតែឆ្លើយតប ទៅនឹងសំណើបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលមាននៅលើតុរួចហើយ។

លោក Al Ansari បានឧ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានដោយសំអាង លើសំណើចុងក្រោយដែលប្រទេសកាតា​ បានឧ្យដឹងថា “វាដល់ពេលហើយ​ សម្រាប់អ៊ីស្រាអែល ក្នុងការផ្តល់ចម្លើយដ៏ធ្ងន់ធ្ងរមួយ​ ចំពោះអ្វីដែលខ្លួនបាន ព្រមព្រៀងគ្នានាពេលកន្លងមក” ។

ផ្ទាំងពាណិជ្ជកម្ម

លោក Al Ansari បានបន្ថែមថា “អ្វីដែលសំខាន់ មិនមែនជាទីតាំង” សម្រាប់កិច្ចពិភាក្សា ដូចដែលរបាយការណ៍ បានចោទប្រកាន់ថា​ អ៊ីស្រាអែល​ កំពុងពិភាក្សាជាមួយអេហ្ស៊ីប​ អំពីកន្លែងដែលត្រូវចាប់ផ្តើមការ ចរចាឡើងវិញជាមួយក្រុមហាម៉ាស់។

ទន្ទឹមនឹងនេះដែរ នៅក្នុងសេចក្តីថ្លែងការណ៍​ ដែលចេញផ្សាយ ដោយក្រសួងការបរទេស កាតា​ បានថ្កោលទោសយ៉ាងខ្លាំង​ ចំពោះការទម្លាក់គ្រាប់បែករបស់កងកម្លាំងអ៊ីស្រាអែលទៅលើអគារវេជ្ជសាស្ត្រ Nasser នៅទីក្រុងខាន់យូនីស ដោយពណ៌នាថាវាជា “វគ្គថ្មីនៃឧក្រិដ្ឋកម្មដ៏សាហាវដែលកំពុងបន្ត” ដែលប្រព្រឹត្តដោយអ៊ីស្រាអែល​ ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន និងការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top