ក្រុមហ៊ុនយក្សរកស៊ីផ្នែក ថាមពលរបស់អាមេរិកស្ងាត់ៗ ចរចាវិលត្រឡប់ប្រទេសរុស្សីវិញ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនថាមពលយក្ស របស់សហរដ្ឋអាមេរិក ExxonMobil កំពុងពិចារណាពីលទ្ធភាព នៃការវិលត្រឡប់ទៅកាន់ប្រទេសរុស្ស៊ីវិញ។
ការដកស្រង់ព័ត៌មានចេញពីកាសែត Wall Street ទស្សនាវដ្ដីបានរាយការណ៍ ដោយលើកឡើង ពីមនុស្សដែលស្គាល់ច្បាស់អំពីការ ពិភាក្សាដ៏សំងាត់នេះ។ ក្រុមហ៊ុននេះ រួមជាមួយនឹងអាជីវកម្មលោកខាងលិចជាច្រើនទៀត បានដកខ្លួនចេញពីប្រទេសរុស្សី បន្ទាប់ពីការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ ២០២២។
កាលពីដើមខែនេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអនុញ្ញាតឱ្យក្រុមហ៊ុនថាមពលយក្សមួយនេះ កាន់កាប់ភាគហ៊ុន របស់ខ្លួនឡើងវិញនៅក្នុងសហគ្រាសប្រេង និងឧស្ម័ន Sakhalin-1 នៅតំបន់ចុងបូព៌ា របស់រុស្ស៊ី។បទបញ្ជានេះធ្វើឡើងស្របពេលដែលលោកPutinbanជួបជាមួយសមភាគីអាមេរិកលោក Donald Trump នៅរដ្ឋអាឡាស្កា។
ភាគីទាំងពីរបានពណ៌នាកិច្ចប្រជុំកំពូលនេះថា ជាជំហានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែនដោយកត់សម្គាល់ថា ពួកគេក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចដ៏មានសក្តានុពល រវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោនផងដែរ។
គួរឲ្យដឹងដែរថា នាយកប្រតិបត្តិជាន់ខ្ពស់នៅ ExxonMobil តាមសេចក្តីរាយការណ៍ បានធ្វើការពិភាក្សាយ៉ាងស្ងាត់ៗ ពេញមួយជម្លោះជាមួយក្រុមហ៊ុនថាមពលរដ្ឋដ៏ធំបំផុត របស់រុស្ស៊ី Rosneft ស្តីពីការចូលរួមក្នុងគម្រោង Sakhalin ឡើងវិញ ប្រសិនបើវា ត្រូវបានអនុម័តដោយទីក្រុងមូស្គូ និងវ៉ាស៊ីនតោន៕
ប្រែសម្រួល៖ស៊ុនលី
