ព្រឹកថ្ងៃទី១នេះ មានបេក្ខជន នៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជន នៅតាមមណ្ឌលមួយចំនួន ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តតាកែវ ដែលមានបញ្ហាសុខភាព និងបេក្ខជនខ្លះបានជួបគ្រោះថ្នាក់ចរាចរណ៍មុនថ្ងៃប្រឡង ត្រូវបានសម្របសម្រួល ដោយមានក្រុមគ្រូពេទ្រប្រចាំការ ដើម្បីអាចចូលរួម នៅក្នុងដំណើរសំណេរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ បានឱ្យដឹងថា សម្រាប់បេក្ខជនដែលមានបញ្ហាសុខភាព ដូចជាខ្យល់គ ខ្សោយកម្លាំង បានបន្តការប្រឡងឡើងវិញ ក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារ ឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕


