ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីដាណឺម៉ាក រិះគន់និងព្រមានអាមេរិក ក្នុងការជ្រៀតជ្រែក កិច្ចការងារផ្ទៃក្នុង របស់ដាណឺម៉ាក់និង Greenland

" "

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីដាណឺម៉ាក លោក ស្រីMette Frederiksen កាលពីថ្ងៃពុធ បាននិយាយថា ការជ្រៀតជ្រែកណាមួយនៅក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសដាណឺម៉ាក និងនៅហ្គ្រីនឡែន(Greenland)គឺជារឿង ដែលមិនអាចទទួលយកបានជាដាច់ខាត។

ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ថា ពលរដ្ឋអាមេរិកដែលមានទំនាក់ទំនងជាមួយសេតវិមាន ជាប់ពាក់ព័ន្ធក្នុងសកម្មភាពលួចលាក់បំពេញការងារ នៅក្នុងទឹកដីរបស់ហ្គ្រីនឡែន Greeland។

" "

នៅព្រឹកថ្ងៃដដែល ទូរទស្សន៍ដាណឺម៉ាក DR បានរាយការណ៍ថា យ៉ាងហោចណាស់មានពលរដ្ឋអាមេរិក បីនាក់ដែលមានទំនាក់ទំនងជាមួយប្រធានាធិបតី Donald Trump បាននិងកំពុងធ្វើប្រតិបត្តិការនិងបង្កើនឥទ្ធិពលនៅក្នុង Greenland រួមទាំងការបង្កើតបណ្តាញឯកជន និងការចងក្រងបញ្ជីតួលេខក្នុងស្រុកដោយផ្អែក លើគោលជំហររបស់ពួកគេ ចំពោះការគ្រប់គ្រង របស់សហរដ្ឋអាមេរិកលើកោះអាកទិក នេះថែមទៀតផង។

" "

លោកស្រីFrederiksen បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ៖យើងមានការខ្វែងគំនិតគ្នាយ៉ាងច្បាស់នៅពេលនិយាយអំពី Greenland ។ ការជ្រៀតជ្រែកណាមួយនៅក្នុងកិច្ចការផ្ទៃក្នុងនៃព្រះរាជាណាចក្រដាណឺម៉ាក និងនៅក្នុងលទ្ធិប្រជាធិបតេយ្យ Greenlandic គឺមិនអាចទទួលយកបានទេ។

នាយក​រដ្ឋមន្ត្រី​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា ក្រុង​វ៉ាស៊ីនតោន​មិន​បាន​បដិសេធ​យ៉ាង​ច្បាស់​ ការ​ចោទ​ប្រកាន់​នេះ​ទេ។ នាងបាននិយាយថា ៖ខ្ញុំកត់សំគាល់ថាជនជាតិអាមេរិក មិនបានបដិសេធយ៉ាងច្បាស់ នូវអ្វីដែលបានរាយការណ៍នៅថ្ងៃនេះទេ។ នោះជាការពិតណាស់៕

ប្រែសម្រួល៖ស៊ុនលី

To Top