ឆ្នាំនេះខេត្តត្បូងឃ្មុំ មានបេក្ខជន សរុបប្រមាណ៦ពាន់នាក់ ចូលរួមប្រឡងបាក់ឌុប

យោងតាមរបាយការណ៍ ពីលោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិទូទាំងខេត្តត្បូងឃ្មុំនៅឆ្នាំនេះ មានបេក្ខជនសរុប ៦,០៤៨នាក់ ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង២៨-២៩ សីហា ២០២៥ ក្នុងនោះមណ្ឌល ប្រឡងសរុបចំនួន ១០ មណ្ឌល ស្មើនឹង ២៤៣ បន្ទប់ដោយបែងចែកជាពីរថ្នាក់គឺ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣ មណ្ឌលស្មើនឹង ៧២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៧ មណ្ឌល ស្មើនឹង១៦៨បន្ទប់ផងដែរ៕
អត្ថបទ:ជឿន សុធន











