ព័ត៌មានជាតិ

បេក្ខជន ២ រូប នៅរតនគិរី ស្នើរសុំប្រឡងនៅបន្ទប់សុខភាព

រតនគិរី ៖ បេក្ខជនមួយរូបឈ្មោះ ភាង ដានី ភេទស្រី លេខបន្ទប់ ២៥ លេខតុ ៦០៨ គ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ឆ្អឹងចង្កេះ ពិបាកអង្គុយយូរ ស្នើសុំប្រឡងនៅបន្ទប់សុខភាព។ បេក្ខជនរូបនេះប្រឡងនៅមណ្ឌលវិទ្យាល័យសម្តេចឪសម្តេចម៉ែ ខេត្ត រតនគិរី។

អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៃការប្រឡងបាក់ឌុបថ្ងៃដំបូងនេះថា សម្រាប់បេក្ខជនមួយរូបទៀតឈ្មោះ ផ្លឹម ភព មានជំងឺគ្រុនឈាម មានអាការៈវិលមុខ អស់កម្លាំងខ្លាំង ស្នើសុំប្រឡងនៅបន្ទប់សុខភាព ។ បន្ទាប់ពីមានការឯកភាពពីប្រធានមណ្ឌល និងតាមរយៈការវាយតម្លៃ ពីគ្រូពេទ្យប្រចាំមណ្ឌលផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

អត្ថបទដោយ៖ ខេមា | ដើមអម្ពិល

To Top