ដំណើរការប្រឡង បាក់ឌុបមួយព្រឹកនេះ បញ្ចប់ដោយរលូន

ភ្នំពេញ ៖ ក្រសួងអប់រំប្រកាសថា នាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៨ សីហា ២០២៥ ត្រូវបានបញ្ចប់ និងមិនមានហេតុការណ៍ខុសប្រក្រតី កើតមានឡើង គួរឲ្យកត់សម្គាល់នោះទេ។

បេក្ខជនដែលបានចេញ ពីមណ្ឌលប្រឡងមានទឹកមុខស្រស់ស្រាយ សប្បាយរីករាយ ដែលបញ្ជាក់ថាដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពិតជាប្រព្រឹត្តទៅដោយគោរព តាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ៕

