ព័ត៌មានជាតិ

ក្រសួងទេសចរណ៍កម្ពុជា និងខេត្តយូណាន របស់ចិន ចុះMoUចំនួន៥ កើតចេញពីផ្លែផ្កា នៃដំណើរទស្សនកិច្ចការងារ របស់គណៈប្រតិភូកម្ពុជា

ភ្នំពេញ៖ អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍រវាងកម្ពុជា និងខេត្តយូណាន​ ចំនួន៥ ជាលទ្ធផលអនុវត្តជាក់ស្តែង និងផ្លែផ្កាក្នុងដំណើរទស្សនកិច្ចការងារ​ របស់គណៈប្រតិភូកម្ពុជាដឹកនាំដោយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ។

ផ្ទាំងពាណិជ្ជកម្ម

ដោយទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតី ជាមួយលោក Ma Zhigang ប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន លោក Liu Minglin នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yunnan Investment Group បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជាសក្ខីភាព នៃការចុះអនុស្សរណៈ​ នៃការយោគយល់គ្នាចំនួន ៥ ដូចខាងក្រោម៖
១. អនុស្សរណ:នៃការយោគយល់គ្នា រវាងមន្ទីរទេសចរណ៍ខេត្តសៀមរាប និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន
២. អនុស្សរណ:នៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd.,
៣. អនុស្សរណ:នៃការយោគយល់គ្នា រវាងសាលាវិជ្ជាជីវ:ទេសចរណ៍កម្ពុជា និងវិទ្យាស្ថានទេសចរណ៍ខេត្តយូណាន (Yunnan College of Tourism)
៤. អនុស្សរណ:នៃការយោគយល់គ្នា រវាងសមាគមទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍ខេត្តយូណាន
៥. អនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមទេសចរណ៍កម្ពុជា និង ក្រុមហ៊ុន Yunnan Qicheng International Travel Services Co., Ltd.៕

To Top