ព័ត៌មានជាតិ

កម្ពុជា-អាមេរិក លើកស្លាក អបអរសាទរ ខួប៧៥ឆ្នាំ នៃចំណងមិត្តភាព ប្រទេសទាំងពីរ នៅផ្លូវជាតិលេខ៤

ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្រី ប្រ៊ីដហ្គេត អិល វ៉កឃើ (Bridgette L.Walker) ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញលើកស្លាកអបអរសាទរខួប ៧៥ឆ្នាំនៃចំណងមិត្តភាពកម្ពុជា-សហរដ្ឋអាមេរិក ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី ប្រ៊ីដហ្គេត អិល វ៉កឃើ (Bridgette L.Walker)បានថ្លែងថា សហរដ្ឋអាមេរិកមានមោទនភាព ដែលបានឧបត្ថម្ភការសាងសង់ ផ្លូវមិត្តភាពខ្មែរ-អាមេរិក (ផ្លូវជាតិលេខ៤) នៅទសវត្សរ៍ ១៩៥០ ដើម្បីជានិមិត្តរូប នៃមិត្តភាព និងភាពជាដៃគូចីរកាល៕

To Top