រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពផ្លូវជនបទ ចំនួន ១២ខ្សែ ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំមន្រ្ដីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវជនបទ ចំនួន ១២ខ្សែ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។

ខ្សែទី១៖ (ត្រពាំងចាន់-ទឹកជ្រាប់) ជាផ្លូវក្រាលល្បាយក្រួស មានប្រវែងសរុប ១២,១៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិក្បាលដំរី ឃុំត្រពាំងចាញ់ ទៅដល់ភូមិតាំងត្រពាំង ឃុំពេជ្រចង្វារ ស្រុកបរិបូណ៌ ។ ខ្សែផ្លូវមានប្រជាជន ដែលទទួលផលចំនួន ៣ ៥០០គ្រួសារ ស្មើនឹង ១០ ១១៣នាក់។

ខ្សែទី២៖ ផ្លូវក្រាលកម្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៤,០២គ.ម. ទទឹងប្រវែង ៧ម៉ែត្រ តភ្ជាប់ពីភូមិតាំងត្រពាំង ឃុំពេជ្រចង្វារ ទៅដល់ភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៍។ ផ្លូវនេះចាប់ផ្ដើមសាងសង់កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្នសម្រេចបាន ៩៨% ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥នេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ។ ខ្សែផ្លូវមានប្រជាជនទទួលផលសរុបចំនួន ២ ៩០៦គ្រួសារ ស្មើនឹង ១១ ៩៨៧នាក់ ។

ខ្សែទី៣៖ (ផ្សារ-ក្ដុលសែនជ័យ) ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ២៧,៤៨គីឡូម៉ែត្រ តភ្ជាប់ពីភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ដល់ភូមិក្ដុល ឃុំក្ដុលសែនជ័យ ស្រុកបរិបូណ៍ ។ ខ្សែផ្លូវមានប្រជាជនដែលទទួលផលចំនួន ៤ ៧១៧គ្រួសារ ស្មើនឹង ១៩ ៨០៨នាក់។
ខ្សែទី៤៖ ផ្លូវក្រាលកម្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ២,២០គ.ម. ទទឹងប្រវែង ៧ម៉ែត្រ តភ្ជាប់ពីភូមិស្រាំងពស់ ទៅដល់ភូមិភ្នំតូច ឃុំពង្រ ស្រុកបរិបូណ៍។ ផ្លូវនេះ ត្រូវបានសាងសង់ដោយនាយកដ្ឋានផ្លូវលំជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងឆ្នាំ២០១៨ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល។ ខ្សែផ្លូវមានប្រជាជនដែលទទួលផលចំនួន ២ ២៩៦គ្រួសារ ស្មើនឹង ៨ ៧៧៥នាក់។

ខ្សែទី៥៖ (ស្រាងខ្ពស់-គល់គប់) ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ៤,៣០គីឡូម៉ែត្រ តភ្ជាប់ពីភូមិភ្នំតូច ឃុំពង្រ ដល់ភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀ ។ ខ្សែផ្លូវមានប្រជាជនដែលទទួលផលចំនួន ៥ ៧០២គ្រួសារ ស្មើនឹង ២២ ៣១២នាក់។
ខ្សែទី៦៖ (ភូមិថ្មី-ត្រពាំងក្រវ៉ាន់) ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ១១,៣០គីឡូម៉ែត្រ តភ្ជាប់ពីភូមិថ្មី ឃុំជ្រៃបាក់ ដល់ភូមិត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលាប្អៀ ។ ខ្សែផ្លូវមានប្រជាជនដែលទទួលផលចំនួន ៣ ៣៩៦គ្រួសារ ស្មើនឹង ១២ ៩១២នាក់។

ខ្សែទី៧៖ (ផ្លូវជាតិលេខ៥-ព្រែកសាលា) ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ៨,២០គីឡូម៉ែត្រ តភ្ជាប់ពីភូមិចារ ឃុំអណ្ដូងស្នាយ ដល់ភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀ ។ ខ្សែផ្លូវមានប្រជាជនដែលទទួលផលចំនួន ១ ៥៨១គ្រួសារ ស្មើនឹង ៧ ១៧១នាក់។
ខ្សែទី៨៖ (ផ្លូវជាតិលេខ៥-ដំណាក់កី)ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ៧,១០គីឡូម៉ែត្រ តភ្ជាប់ពីភូមិអូរសណ្ដាន់ ឃុំទឹកហូត ដល់ភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀ ។ ខ្សែផ្លូវមានប្រជាជនដែលទទួលផលចំនួន ៤ ២០៥គ្រួសារ ស្មើនឹង ១៦ ៨០៨នាក់។
ខ្សែទី៩៖ (កុសមៈ-អូរលយ) ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ៩,១០គីឡូម៉ែត្រ តភ្ជាប់ពីភូមិទឹកល្អក់ ឃុំទឹកហូត ដល់ភូមិអូរលយ ឃុំជើងគ្រាវ ស្រុករលាប្អៀ ។ ខ្សែផ្លូវមានប្រជាជនទទួលផលសរុបចំនួន ៤ ២៣៥គ្រួសារ ស្មើនឹង ១៧ ៨០០នាក់។

ខ្សែទី១០៖ (ត្បែងខ្ពស់-រពាក់) ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ១២,៤០គីឡូម៉ែត្រ តភ្ជាប់ពីភូមិត្បែងខ្ពស់ ឃុំតាំងក្រសាំង ដល់ភូមិរពាក់ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ។ ខ្សែផ្លូវមានប្រជាជនទទួលផលចំនួន ៥ ២២៩គ្រួសារ ស្មើនឹង ២១ ៤៥២នាក់។
ខ្សែទី១១៖ (ស្រែសារ-ខ្សាច់ស) ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ១២,៧០គីឡូម៉ែត្រ តភ្ជាប់ពីភូមិស្រែម្កាក់ ឃុំត្បែងខ្ពស់ ដល់ភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ។ ខ្សែផ្លូវមានប្រជាជនទទួលផលសរុបចំនួន ៥ ២៣១គ្រួសារ ស្មើនឹង ២២ ០០៤នាក់។

ខ្សែទី១២៖ (មា នក-ត្រពាំងម្ទេស) ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ៨,៨០គីឡូម៉ែត្រ តភ្ជាប់ពីភូមិមា នក កើត ឃុំត្បែងខ្ពស់ ដល់ភូមិត្រពាំងម្ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ។ ខ្សែផ្លូវមានប្រជាជនទទួលផលចំនួន ៥ ៧៣៨គ្រួសារ ស្មើនឹង ២២ ៦៤១នាក់។
សូមជម្រាបជូនថា ផ្លូវក្រាលល្បាយក្រួសទាំង ១០ ខ្សែខាងលើ ត្រូវបានក្រសួងសិក្សាដាក់បញ្ចូល ក្នុងគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ (RRCIP) របស់ក្រសួអភិវឌ្ឍន៍ជនបទ ដើម្បីសាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង (CR) ដែលមានទទឹងប្រវែង ៨ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន ហើយគ្រោងនឹងសាងសង់នៅពេលឆាប់ៗខាងមុខ។
សូមបញ្ជាក់ថា ជារួមខ្សែផ្លូវទាំង ១២ខ្សែខាងលើ នឹងផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋនៅតំបន់ជនបទ ចំនួនប្រមាណ ៤៧ ១៥៥គ្រួសារ ស្មើនឹងប្រមាណ ១៩៣ ៧៨៣នាក់៕
