ព័ត៌មានអន្តរជាតិ

ទឹកជំនន់នៅប្រទេសថៃ បណ្តាលឱ្យប្រជាជនស្លាប់ ៤នាក់ ហើយ៥ នាក់ បាត់ខ្លួន នៅខេត្ត ឈៀងម៉ៃ រួមទាំងបាក់ដី

បរទេស៖ ផ្លូវហាយវេនៅក្នុងខេត្ត Mae Hong Son ប្រទេសថៃ ត្រូវបានកាត់ផ្តាច់ ចំណែកស្ពាន Bailey បណ្តោះអាសន្ន នឹងត្រូវសាងសង់រួចរាល់នៅថ្ងៃទី១ ខែកញ្ញា។

សារព័ត៌មាន The Nation ចេញផ្សាយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា អភិបាលខេត្ត Mae Hong Son បានបញ្ជាឱ្យសាងសង់ស្ពាន បណ្ដោះអាសន្នមួយ បន្ទាប់ពីផ្លូវហាយវេដែលតភ្ជាប់ពីខេត្តទៅស្រុក Khun Yuam ត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។

បន្ទាប់ពីខេត្តភាគខាងជើង បានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ដែលបង្កឡើងដោយប្រព័ន្ធសម្ពាធទាប សំណល់ពីព្យុះ Kajiki បានហូរចេញជាបន្តបន្ទាប់ បានបោកបក់ទៅផ្នែកមួយនៃផ្លូវហាយវេលេខ 108 ក្នុងភូមិ Ban Huay Pong។

នៅពេលដឹងហេតុការណ៍នេះ អភិបាលខេត្ត Mae Hong Son លោក Ekkawit Meepian បានបញ្ជាឱ្យការិយាល័យបង្ការ និងកាត់បន្ថយគ្រោះ មហន្តរាយខេត្ត សម្របសម្រួល ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីសាងសង់ស្ពាន Bailey បណ្តោះអាសន្ន ដែលអាចឱ្យការធ្វើដំណើរ នៅលើផ្លូវហាយវេបានឡើងវិញ។

ផ្ទាំងពាណិជ្ជកម្ម

ចំណែកអភិបាលរងខេត្តឈៀងម៉ៃ បានដឹកនាំមន្ត្រីចុះពិនិត្យការខូចខាត និងផ្តល់ជំនួយដល់ជនរងគ្រោះដោយសារការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ ដែលបានវាយប្រហារទីក្រុង Ban Pang Ung ក្នុងស្រុក Mae Chaem ដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤នាក់ហើយ ខណៈមនុស្សចំនួន ៥ នាក់នៅតែបាត់ខ្លួន។

លោក Siwakorn Buapong អភិបាលរងខេត្តឈៀងម៉ៃ បានដឹកនាំក្រុមការងារខេត្តទៅកាន់តំបន់រងគ្រោះ ដោយគ្រោះមហន្តរាយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីវាយតម្លៃការខូចខាត និងត្រួតពិនិត្យជំនួយសម្រាប់អ្នកស្រុក ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top